អតីត​អ្នក​បុរីកី​ឡា​មួយ​ចំនួន​រង​របួស​ស្រាល ​ដោយ​សារ​ការ​ប៉ះ​ទង្គិ​ច​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​

ភ្នំ​ពេញ៖ នៅ​វេលា​ម៉ោង​ជិត​៩​ នាព្រឹក​ថ្ងៃ​​ទី​៣០ ខែតុលានេះ អតីត​អ្នក​បុរី​កីឡា និង​កម្លាំង​សមត្ថកិច្ច ​ បាន​ប៉ះទង្គិច​គ្នា នៅខាងមុខ​វិមាន​សន្តិភាព ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាល​ឲ្យ​យុវនារី​ម្នាក់​អាយុ​ប្រមាណ​ជា​១៧​ឆ្នាំ សន្លប់ និង​អ្នក​ផ្សេង​ទៀត រង​របួសស្រាល​។

ក្មេងស្រី ដែលរងការប៉ះទង្គិច ជាមួយកម្លាំងសមត្ថកិច្ច ក្នុងការប៉ះទង្គិចគ្នា រវាងអតីតអ្នកបុរីកីឡា ជាមួយកម្លាំងសមត្ថកិច្ច នៅវេលាម៉ោងជិត៩ នាព្រឹកថ្ងៃទី៣០ ខែតុលានេះ ។
ក្មេងស្រី ដែលរងការប៉ះទង្គិច ជាមួយកម្លាំងសមត្ថកិច្ច ក្នុងការប៉ះទង្គិចគ្នា រវាងអតីតអ្នកបុរីកីឡា ជាមួយកម្លាំងសមត្ថកិច្ច នៅវេលាម៉ោងជិត៩ នាព្រឹកថ្ងៃទី៣០ ខែតុលានេះ ។

​ការប៉ះទង្គិច​នេះ កើតឡើង​បន្ទាប់ពី​អតីត​អ្នក​បុរី​កីឡា​ប្រមាណ​ជា​៦០​នាក់ បាន​ដង្ហែ​ក្បួន​ពី​តំបន់​បុរី​កីឡា ដើម្បី​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​រក​ដំណោះស្រាយ  ពេល​នោះ​ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​១០០​នាក់ បាន​ចុះ​ទៅ​ឡោមព័ទ្ធ​តំបន់​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្នុង​គោលបំណង​ទប់ស្កាត់​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី ហែ​ក្បួន​ទៅ​សាលា​រាជធានី​ភ្នំពេញ​។​

អតីត​អ្នក​បុរី​កីឡា ធ្លាប់​ត្អូញត្អែរថា ការរស់នៅ​របស់​ពួកគេ ជួប​ការលំបាក ដោយ​រស់នៅ​ក្រោម​តង់ ជិត​សំរាម និង​ធ្លាក់ខ្លួន​ឈឺ​។​ពួកគេ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោះស្រាយ​បញ្ហា ដោយ​គោរព​តាម​ការសន្យា​កាលពី​ឆ្នាំ​២០០៤ និង​ទាមទារ​ឲ្យ​អភិបាល​រាជធានី ជួយ​ផ្តល់​ស្បៀងអាហារ និង​ចេញមុខ​មក​ដោះស្រាយ​។​

​អតីត​អ្នក​បុរី​កីឡា អះអាងថា ពួកគេ ៤៥​គ្រួសារ​ក្នុង​ចំណោម ១០៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ហើយ​កំពុង​រស់នៅ​កន្លែងចាស់ ដែល​ពួកគាត់​ធ្លាប់​រស់នៅ​មុន​ពេល​ក្រុមហ៊ុន​បាន​បណ្ដេញចេញ​កាលពីដើម ឆ្នាំ​២០១២៕ នាង/Cambodia News

Related Articles

Back to top button
Close
Close