បន្ទាប់ពីសម្រាលកូនតើស្ត្រីត្រូវការពេលប៉ុន្មាន ទើបរួមភេទវិញបាន?
សុខភាព៖ ជាទូទៅ អ្នកអាចត្រឡប់ មករួមភេទវិញបាន នៅពេលអ្នកជា សះស្បើយ ឈប់ធ្លាក់ឈាម ហើយអ្នកនឹងដៃគូមាន អារម្មណ៍ឡើងវិញ។ ក្រោយពីសម្រាលកូនរួច ស្ត្រីខ្លះសម្គាល់ ឃើញថាដូចជាពុំសូវ មានទឹករំអិល តាមទ្វារមាស ក្នុងពេលរួមភេទ។ ទឹករំអិលជំនួយប្រហែល ជាអាចប្រើបានក្នុងពេលនេះដើម្បីកាត់បន្ថយភាព ស្ងួតក្នុងទ្វារមាស។
ស្ត្រីដែលនៅតែបំបៅដោះកូន វានឹងពន្យឺតពេលវេលានៃការផ្ទុះបែកអូវ៉ុល និងការមករដូវ។ ប៉ុន្តែការផ្ទុះបែក អូវ៉ុល នឹង កើតឡើងមុនពេលអ្នកចាប់ផ្តើម មករដូវ ម្តងទៀត ដូច្នេះចូរចងចាំថា អ្នកនៅតែអាចមានផ្ទៃពោះ បានទៀត ដដែលក្នុងពេលនេះ ព្រមទាំងធ្វើទៅតាមការ ណែនាំរបស់គ្រូពេទ្យដើម្បី ជ្រើសរើសមធ្យោបាយ ពន្យារកំណើត ណាដែលសមស្រប ៕ វត្តី/Cambodia News