ជប៉ុន និង​ចិន​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្ដី

សង្រ្គាម​ពាក្យ​សម្ដី​បាន​ផ្ទុះ​ឡើង​រវាង​ ប្រទេស​មហាអំណាច​២​នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ក្រោយ​ពី​នាយក​រដ្ឋមន្រ្ដី​ជប៉ុន​បាន​ចេញ​ការ​ព្រមាន​ថា ប្រទេស​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ចិន ប្រសិន​បើ​ចិន​សម្រេច​ដើរ​ផ្លូវ​ចុង​ក្រោយ​តាម​ការ​ប្រើ​កម្លាំង​ដើម្បី​ការ ​ចង់​បាន​ផល​ប្រយោជន៍​នយោបាយ​ភូមិ​សាស្រ្ដ​នោះ។

ពី​ប្រទេស​ចិន​វិញ​បាន​ឆ្លើយ​តប​ទាំង​ការ​ខឹង​ក្រោធ​ចំពោះ​ការ​ គំរាម​របស់​ជប៉ុន​ក្នុង​ការ​បាញ់​ទម្លាក់​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​របស់​ ចិន​ ដោយ​និយាយ​ថា ទង្វើ​បែប​នេះ​នឹង​ត្រូវ​បក​ស្រាយ​ថា ជា​សកម្មភាព​សង្រ្គាម។

នៅ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​មួយ​ជា​មួយ​នឹង ​កាសែត Wall Street Journal, លោក Shinzo Abe នាយក​រដ្ឋមន្រ្ដី​ជប៉ុន​បាន​ព្រមាន​ថា ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី​​មិនអាច​ធ្វើទៅ​បាន​ទេ ប្រសិន​បើ​ចិន​ប្រើ​កម្លាំង​ទ័ព​ដើម្បី​សម្រេច​បំណង​ការ​ទូត​របស់​ខ្លួន​ នោះ។

ប្រទេស​មហាអំណាច​អាស៊ី​ទាំង​ពីរ​កំពុង​ខាំ​​ធ្មេញ​​បញ្ចេញ​ ចង្កូម​ដាក់​គ្នា​ជុំវិញ​បញ្ហា​ប្រកាស​ទាម​ទារ​កម្ម​សិទ្ធិ​លើ​កម្រង​កោះ​ មួយ​ក្រុម​ដែល​គ្មាន​មនុស្ស​រស់​នៅ​ដែល​មាន​ភូមិ​សាស្រ្ដ​ស្ថិត​នៅ​ក្នុង​ សមុទ្ទ​ចិន​ខាង​​កើត​។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រទេស​ជប៉ុន​បាន​ប្រើ​យន្ដ​ហោះ​ចម្បាំង​របស់​ខ្លួន​ដល់​ទៅ​២​ដង​ ដើម្បី​ឃ្លាំ​មើល​យន្ដ​ហោះ​យោធា​របស់​ចិន​ដែល​បាន​ហោះ​ហើរ​នៅ​ក្បែរ​កោះ​ អូគីណាវ៉ា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ឆ្លើយ​តប​ដោយ​ចិត្ដ​ ក្រេវ​ក្រោធ​ផង​ដែរ​ចំពោះ​ការ​គំរាម​របស់​ជប៉ុន​ក្នុង​ការ​បាញ់​កម្ទេច​យន្ដ ​ហោះ​គ្មាន​មនុស្ស​បើក​ដែល​បើក​ឈ្លាន​ពាន​លើ​ទឹក​ដី​របស់​ខ្លួន ដោយ​ចិន​បាន​លើក​ឡើង​ថា ការ​បាញ់​ទម្លាក់​យន្ដ​ហោះ​ចិន​ណា​មួយ គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​នូវ​សកម្មភាព​សង្រ្គាម៕ (Radio Australia)

Related Articles

Back to top button
Close
Close