ការចំណាយរបស់អ្នកចូលរួមធ្វើបាតុកម្ម
ភ្នំពេញ៖ ក្រុមបាតុកររាប់ម៉ឺននាក់មកពីបណ្ដាខេត្តនានា ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកចូលរួមធ្វើបាតុកម្មអហិង្សា ដែលមានរយៈ៣ថ្ងៃគឺចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែ តុលា នៅទីលានប្រជាធិបតេយ្យ បានទទួលបន្ទុកលើការចំណាយលើចំណីអាហារ និងការចំណាយផ្សេងៗទៀតដោយខ្លួនឯង។
ការចំណាយរបស់បាតុករដែលគាំទ្រគណបក្សសង្គ្រោះជាតិ ខុសៗគ្នាទៅតាមធនធានរបស់គេ ដោយ បាតុករមួយចំនួនបានត្រៀមរបស់របរ ឬចំណីអាហាររួចជាស្រេច ដើម្បីធ្វើដំណើរមកចូលរួមធ្វើមហាបាតុកម្មអហិង្សានៅរាជធានី ភ្នំពេញ។ ទោះជាយ៉ាងណា ការចំណាយលើចំណីអាហារ និងការចំណាយផ្សេងៗ ត្រូវបានក្រុមបាតុករបានអះអាងថា គេពេញនឹងការលះបង់នេះ ដើម្បីទាមទារយុត្តិធម៌នៅក្នុងសង្គម។
ធ្វើបាតុកម្មជាការស្ម័គ្រចិត្តរបស់អ្នកគាំទ្ររបស់បក្សប្រឆាំងមួយនេះ ដែលក្រុមបាតុករពេញចិត្តនឹងការចំណាយទាំងអស់។ ប៉ុន្តែការវិភាគផ្នែកសេដ្ឋកិច្ចវិញ គឺជារឿងពិបាកសន្និដ្ឋានថា ក្រុមអ្នកណាខាត ហើយអ្នកណាចំណេញបានណាស់។ ប៉ុន្តែការធ្វើបាតុកម្មនេះ អាចធ្វើឲ្យអាជីវកម្មតូចតាចនៅតាមផ្លូវដែលធ្វើបាតុកម្មចំណេញ ច្រើនពីការចំណាយរបស់ក្រុមបាតុករ៕ នាង/Cambodia News