ពលរដ្ឋនៅតាមបណ្តាខេត្តសម្រុកចូលភ្នំពេញ ដើម្បីចូលរួមមហាបាតុកម្ម រយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ តាំងពីព្រឹកព្រលឹម ថ្ងៃពុធ ទី២៣ តុលា ប្រជាពលរដ្ឋទូទាំងតាមបណ្តាខេត្តនានា បានធ្វើដំណើរជាបន្តបន្ទាប់ចូលរាជធីនីភ្នំពេញ ដើម្បីមកចូលរួមមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ រយៈពេល៣ថ្ងៃ ដោយម្នាក់ៗសុទ្ធតែមាន ជួតក្បាលនឹងក្រណាត់ គូសដៃ គូសមុខ ពាក់មួក និងអាវ លើកបដាផ្សេងៗ ដែលសរសេរ «ប្តូរ» «ឲ្យមាប្រជាធិបតេយ្យពិតប្រាកដ»។

គណបក្សសង្គ្រោះជាតិបានរំពឹងថានឹងមាន ប្រជាពលរដ្ឋមកចូលរួមមហាបាតុកម្មអហិង្សាមាន ចំនួនដល់ពី ២ម៉ឺន ទៅ ៤ម៉ឺននាក់នោះ បានមកដល់ទីលានប្រជាធិបតេយ្យ ដែលជាកន្លែងប្រារព្ធពិធី ជាបណ្តើរ ហើយ ដោយមានអ្នកដេករង់ចាំនៅទីនោះស្រាប់។
មហាបាតុកម្មអហិង្សាលើកទី៣ របស់គណបក្សប្រឆាំង គឺធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការបោះឆ្នោត, ទាមទារឲ្យមានការបង្កើតយន្តការមួយជឿជាក់បាន ដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គការ NDI អង្គការ Comfrel ជាពិសេស ទាមទារឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន គោរព និងអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ឲ្យបានពេញលេញ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕ Cambodia News