សួតចុះខ្សោយនៅវ័យកុមារអាចមានបញ្ហាដង្ហើមនៅពេលពេញវ័យ
ភ្នំពេញ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការថយចុះមុខងារនៃសួតអំឡុងពេលកុមារភាពត្រូវបានផ្សារភ្ជាប់ទៅនឹង ការពិបាកដកដង្ហើមនៅពេលពេញវ័យ។ ការថយចុះលឿនពេកចំពោះមុខងារនូវ ផ្លូវដកដង្ហើមដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការជក់បារីនៅលើកក្រោយ ក្នុងជីវិតនោះគឺជាកត្តាចំបងមួយចំពោះការវិវត្តទៅជាជំងឺស្ទះផ្លូវ ដកដង្ហើមនៅពេលពេញវ័យ។
អ្នកស្រាវជ្រាវបាននិយាយថា នៅវ័យ១៨ឆ្នាំ, អ្នកចូលរួម១៥០នាក់ត្រូវបានពិនិត្យ។ ក្នុងចំនោមនោះ, ២៥%មានការពិបាកដកដង្ហើមថ្មីៗ និង១៣%ទៀតមានជំងឺហឺត។
អ្នកស្រាវជ្រាវក៏បានចែកអ្នកចូលរួម១៤៣នាក់ ទៅជា៤ក្រុមដែល ១៣នាក់មានការពិបាកដកដង្ហើមជាប់, ១៩នាក់ទើបតែចាប់ផ្តើមមានការពិបាកដកដង្ហើម, ១៥នាក់មានការធូរស្រាលពីការពិបាកដកដង្ហើម និង៩៦នាក់មិនមានការពិបាកដកដង្ហើម។
ការពិបាកដកដង្ហើមជាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃមុខងារ សួត។ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងទំនោរនៃការវិវត្តទៅជាប្រតិកម្មអាឡែ ស៊ីដែលកើតមានអំឡុងពេលកុមារភាពផងដែរ។ វាក៏ត្រូវបានទាក់ទងជាមួយនឹងជំងឺហឺត និងការជក់បារីចំពោះម្តាយផងដែរ៕ វត្តី/Cambodia News