ច្បាប់​រៀប​ការ​ភេទ​ដូចគ្នា​ត្រូវ​អនុម័ត​ថ្ងៃ​នេះ​នៅ​ដែនដី​រដ្ឋធានី​របស់​អូស្រ្តាលី

ក្រុម​អ្នក​ធ្វើ​ការ​តស៊ូមតិ​ដើម្បី​ សិទ្ធិ​ រៀបការ​រវាង​មនុស្ស​ភេទ​ដូច​ គ្នា បាន​ស្វាគមន៍​ចំពោះ​ផែន​ការ​បស់​រដ្ឋាភិបាលនៃ​ដែន​ដី​រដ្ឋធានី​អូស្រ្តាលី​ ( ACT) ដែល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​មុន​ពេល​ធ្វើ​ការ​បោះឆ្នោត​សម្រេច ​នៅ​ក្នុង​សភាតំណាងរាស្រ្ត។

ACT នឹង​បើក​ទំព័រ​ថ្មី​នៃ​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​អូស្រ្តាលី​នៅ​ថ្ងៃ​​នេះ​ក្នុង​ការ​អនុម័ត​ច្បាប់​អាពាហ៍​ពិពាហ៍ភេទ​ដូចគ្នា។

ការ​កែ​ប្រែច្បាប់​ក៏​នឹងរាប់​បញ្ចូល​ទាំង​​ការជួយ​​ការ​ពារ​ច្បាប់​នេះ​ពី​ការប្រើ​​សិទ្ធិ​សម្រេច​​​រារាំង​របស់​តុលាការ​កំពូល។

អង្គការ ​ដើម្បី​សមភាព​អាពាហ៍​ពិពាហ៍​ស្វាគមន៍​ចំពោះ​​​ការ​ធ្វើវិសោធនកម្ម​នេះ ហើយ​​ចង់​ឲ្យមាន​ការបង្កើត​ច្បាប់​មួយ​រឹងមាំ​ជាងនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close