សេដ្ឋីឥណ្ឌូណេស៊ីម្នាក់បរិច្ចាគប្រាក់៦៥លានដុល្លារដើម្បីប្រយុទ្ធជំងឺឆ្លង
មហាសេដ្ឋីឥណ្ឌូណេស៊ីម្នាក់បាន បរិច្ចាគ ថវិកាផ្ទាល់ខ្លួនចំនួន៦៥លាន ដុល្លារសហរដ្ឋអាម៉េរិកដើម្បីការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
លោក បណ្ឌិត Tahir ជាអ្នកជំនួញល្បីឈ្មោះម្នាក់ផងនោះ មានទ្រព្យសម្បត្តិតម្លៃប្រមាណ ២ពាន់លានដុល្លារ ហើយលោកបានប្រកាសថា ការបរិច្ចាគថវិការបស់លោកនេះធ្វើឡើងតាមរយៈអង្គការ Global Fund ដែលជាស្ថាប័នហិរញ្ញវត្ថុធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
លោកបណ្ឌិត Tahir គឺជាអ្នកបរិច្ចាគប្រាក់លក្ខណៈបុគ្គលក្នុងបរិមាណច្រើនបំផុតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
ដោយសារ ទង្វើនេះហើយ ទើបមូលនិធិរបស់មហាសេដ្ឋីពិភពលោកហៅថា Bill and Melinda Gates Foundation បានជួយបរិច្ចាគ៦៥លានដុល្លារដូចគ្នា ដែលធ្វើឲ្យចំនួនសរុបនៃការបរិច្ចាគឡើងទៅជា១៣០លានដុល្លារ៕ (Radio Australia)