Facebook អនុញ្ញាតឲ្យបង្ហោះចែកចាយរូបភាពហិង្សាឡើងវិញប៉ុន្តែក្នុងគោលដៅថ្កោលទោស
បណ្ដាញសង្គម Facebook កំពុងតែអនុញ្ញាតសាជាថ្មីឲ្យអ្នកប្រើប្រាស់អាចបង្ហោះចែកចាយរូបភាពហិង្សាបាន។
ការសម្រេចចិត្តបានបញ្ចប់នូវបំរាមបណ្ដោះអាសន្នដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ។
Facebook បានចេញសេចក្ដីថ្លែងការណ៍នេះក្រោយពីព័ត៌មាន BBC បានរាយការណ៍ថា អ្នកប្រើប្រាស់ Facebook ជាច្រើននាក់បានតវ៉ាអំពីរូបភាពវីដេអូមួយដែលបង្ហាញនៅលើ Facebook អំពីបុរសម្នាក់ពាក់ក្បាំងបិទមុខសម្លាប់ស្រ្តីម្នាក់នៅប្រទេស ម៉ិកសិក។
Facebook និយាយថា ខ្លួនអនុញ្ញាតឲ្យចែកចាយរូបថតនិងវីដេអូអំពើឃោរឃៅឡើងវិញ ប៉ុន្តែក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់ធ្វើការថ្កោលទោសចំពោះ ទង្វើទាំងនោះជាជាងធ្វើការសាទរ៕ (Radio Australia)