អាជ្ញាធរ​អូស្រ្ដាលី​បារម្ភ​អំពី​ការ​រាល​ដាល​ភ្លើង​ឆេះ​ព្រៃ​នៅ​ NSW

ស្ថាន​ភាព​ប្រកាស​គ្រា​អាសន្ន​នៃ​រដ្ឋ NSW ​ប្រទេស​អូស្រ្ដាលី​កំពុង​ឋិតនៅ​ជា​ធរមាន​នៅ​ឡើយ​ទូទាំង​រដ្ឋ​នេះ នៅក្នុង​ខណៈ​ពេល​ដែល​អាជ្ញាធរ​ចេញ​ការ​ព្រមាន​នូវ​គ្រោះ​អាសន្ន​អគ្គិភ័យ​ដ៏ ​ខ្លាំង​ក្លាមិនធ្លាប់​មាន​ពីមុនមក។

ភ្លើង​ឆេះ​ព្រៃ​ធំៗ​ចំនួន​៣​ដាច់​ពី​គ្នា​ កំពុង​តែ​ឆាប​ឆេះ​សន្ធោសន្ធៅ​នៅ​ភ្នំ Blue Mountains ហើយ​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​ជន​បទ​មាន​ការ​បារម្ភ​ថា ភ្លើង​ឆេះ​ព្រៃ​ទាំង​បី​កន្លែង​នេះ អាច​រួម​គ្នា​ជា​កម្លាំង​តែ​មួយ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​មាន​អាកាស​ធាតុ​ក្ដៅ​។

កាល​ពី​យប់​មិញ​ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ចំណាយ​ពេល​អស់​មួយ​យប់​ដើម្បី​ឆ្ការ​ព្រៃបង្កើត ​ឲ្យ​មាន​ខ្សែ​បន្ទាត់​បង្អាក់​ការ​ឆ្លង​រាល​ដាល ដើម្បី​ទប់​ទល់​កុំ​ឲ្យ​ភ្លើង​ព្រៃ​ឆាប​ឆេះ​ទៅ​កន្លែង​ផ្សេងៗ​ទៀត ដោយ​សារ​មាន​ការ​ព្យាករ​ថា ខ្យល់​ខ្លាំង​ និង​អាកាស​ធាតុក្ដៅ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ។

អាជ្ញាធរ​ ពន្លត់​ភ្លើង​ជន​បទ​នៅ​ក្នុង​រដ្ឋ NSW និយាយ​ថា វិធី​សាស្រ្ដ​នៃ​ការ​ដុត​ព្រៃ​ឆ្ការ​ទប់​ស្កាត់​ការ​រាល​ដាល​ដែល​មាន​គ្រោះ​ ថ្នាក់​ខ្ពស់ កំពុង​ត្រូវ​អាជ្ញាធរ​យក​មក​គិត​គូរ​ពិចារណា​ ដើម្បី​ព្យាយាម​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ទំហំ​៣០០គីឡូម៉ែត្រ​នៅ​ជិត ​តំបន់ Lithgow៕ (Radio Australia)

Related Articles

Back to top button
Close
Close