ភ្លើងឆេះព្រៃនៅអូស្រ្ដាលីធ្វើឲ្យមនុស្សម្នាក់ស្លាប់
បុរសអូស្រ្ដាលីម្នាក់បានស្លាប់នៅពេលព្យាយាមការពារគេហដ្ឋានរបស់គាត់ពីការឆាបឆេះភ្លើងឆេះព្រៃនៅក្នុងរដ្ឋ NSW។
មកទល់ពេលនេះ ភ្លើងឆេះព្រៃកំពុងតែបន្ដឆាបឆេះសន្ធោរសន្ធៅដែលគេមិនអាចគ្រប់ គ្រងបាននៅច្រើនកន្លែងនៅក្នុងរដ្ឋនេះ។
ការព្រមានគ្រាអាសន្ន អំពីភ្លើងឆេះព្រៃ ដែលអាជ្ញាធរបានប្រកាសចេញកាលពីម្សិលមិញ កំពុងតែស្ថិតជាធរមាននៅឡើយ។ ភ្លើងឆេះព្រៃបានឆាបឆេះរាលដាលដល់ទៅប៉ែកខាងជើង ហើយមកទល់ពេលនេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់។
បុរសជន ជាតិអូស្រ្ដាលីម្នាក់ដែលស្លាប់នេះមានអាយុ៦៣ឆ្នាំ បានដួលសន្លប់នៅពេលព្យាយាមការពារផ្ទះរបស់គាត់នៅតំបន់ Lake Munmorah ហើយក្រោយមកលោកបានទទួលអនិច្ចកម្មនៅក្នុងមន្ទីរពេទ្យ។ អភិបាលរដ្ឋ NSW មានប្រសាសន៍ថា នេះគឺជាសោកនាដកម្មមួយ។
មកទល់ ពេលនេះមានភ្លើងឆេះព្រៃ១០០កន្លែងទូទាំងរដ្ឋ NSW នេះ។ លោក Shane Fitzsimmons ស្នងការសេវាពន្លត់អគ្គិភ័យជនបទនិយាយថា ក្រុមអ្នកពន្លត់ភ្លើង កំពុងតែប្រឹងប្រែងប្រយុទ្ធ ហើយប្រណាំងនឹងពេលវេលា មុនពេលសីតុណ្ហភាពឡើងដល់៣០អង្សាសេម្ដងទៀតនៅក្នុងពេល២ថ្ងៃទៀត។
នៅ គ្រានេះដែរ មនុស្ស៤នាក់កំពុងទទួលការព្យាបាលរបួសពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ នេះ នៅមន្ទីរពេទ្យ Sydney’s Concord Hospital៕ (Radio Australia)