មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយដី​នៅ​ហ្វ៊ីលីពីន​កើន​ដល់​ជាង ១៥០នាក់

ក្រុម​អ្នក ​ជួយ​សង្រ្គោះ​នៅ​ប្រទេស​ហ្វ៊ីលីពីន កំពុង​តែ​ព្យាយាម​ចូល​ទៅ​ដល់​សហគមន៍​ដាច់​ស្រយាល​ដែល​រង​​គ្រោះ​​ដោយ​សារ​តែ ​​ការ​​រញ្ជួយដី​កាល​ពី​ថ្ងៃ​អង្គារសប្តាហ៍នេះ។

ចំនួន​អ្នក​ស្លាប់​បានកើន​ដល់​១៥៥នាក់ ហើយ​អាជ្ញាធរ​ព្រមាន​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ទៀត។

កាកបាទ ​ក្រហម​ហ្វ៊ីលីពីន​កំពុង​ព្យាយាម​ផ្តល់​ម្ហូប​អាហារ​ និង​ទឹក​ដល់​តំបន់​ដែល​រង​​គ្រោះ​ ពីព្រោះ​ផ្លូវ​ជា​ច្រើន​មិន​អាច​ធ្វើ​ចរាចរ​បាន។

អគ្គលេខាធិការ​កាកបាទ​ក្រហម​ហ្វ៊ីលីពីនបន្ត​ថា ប្រជាជន​ជាច្រើន​នៅ​មាន​ភាព​ភ័យ​ខ្លាច​នៅឡើយ៕(Radio Australia)

 

Related Articles

Back to top button
Close
Close