ក្រុម​ហ៊ុន​រ៉ែ​​អូស្ត្រាលី​ព្យាយាម​រារាំងសកម្ម​ជន​បរិស្ថាន​មិន​ឲ្យ​ចូល​ជា​សមាជិក​គណៈ​កម្មា​ធិកា​នាយក

ក្រុម​ហ៊ុន ​រ៉ែ​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី​ឈ្មោះ BHT Billiton កំពុង​ព្យា​យាម​រារាំង​​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ពី​ការ​ទទួល​កៅ​អី​ក្នុង ​ចំណោម​សមាជិក​គណៈ​កម្មា​ធិការ​នាយក​របស់​ក្រុម​ហ៊ុន​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

សកម្ម​ជន​បរិស្ថាន​លោក Ian Dunlop ​អតីត​ប្រធាន​ក្រុម​ហ៊ុន​ប្រេង​មួយ ហើយ​ក៏​​ធ្លាប់​បាន​កាន់​តំណែង​ជា​ប្រធាន​សមាគម​រ៉ែ​ធ្យូង​ថ្ម​អូស្ត្រាលី​ ផង​ដែរ។

ក្រុម​ហ៊ុន BHT កំពុង​ជំរុញ​ដល់​ក្រុម​ហ៊ុន​ដៃ​គូ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​បដិសេធ​បេក្ខភាព ​របស់​លោក​មិន​ឲ្យ​ចូល​កាន់​តំណែង​ជា​សមាជិក​គណៈ​កម្មា​ធិការ​នាយក ដោយ​សារ​តែ​ជំហរ​របស់​លោក​ទាក់​ទង​ទៅ​នឹង​បញ្ហា​បរិស្ថាន។

លោក Dunlop មាន​ប្រសាសន៍​ថា​ វាដល់​ពេល​ដែល​ឧស្សាហកម្ម​ឥន្ធនៈ​ផូស៊ីល​គិត​គូរ​ពី​បញ្ហា​ប្រែប្រួល​អាកាស​ ធាតុ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​៕ (Radio Australia)

Related Articles

Back to top button
Close
Close