ពេជ្រ​ ច័ន្ទ​បូរមី ​លេច​មុខ​ជា​មួយ​ស្វាមី​ក្នុង​នាម​ជា​លោក​ជំទាវ​

ភ្នំ​ពេញ​៖ អ​តីត​តារា​ស​ម្តែង ដែ​ល​ធ្លាប់​មានឈ្មោះបោះ​សម្លេងក្នុ​ងស​ង្គម​សិ​ល្បះខ្មែរ​ អ្នក​នាង ​ពេជ្រ ​ច័ន្ទ​​បរ​មី​ បាន​​លេច​មុខគួ​ឲ្យភ្ញាក់​ផ្អើលជា​មួយនឹ​ងស្វាមីកាល​ពីពេលថ្មី​ៗនេះ​​ក្នុង​​កម្មវិ​ធី​ធំ​មួយ ដែ​លកា​លលេច​មុខរ​បស់នា​ងនាពេ​លនេះ​គឺក្នុង​នាមជាលោ​កជំទាវ​ម្នាក់ ​។​

ទោះយ៉ា​ងណា កា​រប​ង្ហាញ​​វត្ត​មានរ​បស់តា​រាសម្តែងស្រី​នៅក្នុងរឿង​ចៅពស់​កេងកងរូប​​នេះ នាង​​​នៅតែ​មិនស្វា​គមន៍​ចំពោះកា​រសា​កសួរ​ពីក្រុមអ្ន​កសារព័ត៌​មានឡើ​យ ដោយសា​រថា វត្ត​មាន​​រប​ស់នា​ងនា​ពេល​នេះគឺក្នុ​ងនាម​ជាជំ​ទាវ​មួយរូ​បដែល​មក​ជាមួយ​ស្វាមី​ដែលជា​មន្ត្រី​មានមុខ​មាត់ម្នា​ក់ ហើ​យស​កម្មភា​ពបែ​បនេះគឺ​បានកើ​តមា​នជារឿ​យៗផ​ងដែ​រសម្រា​ប់អតីត​តារាស​ម្តែងរូ​បនេះ បើសូ​ម្បី​តែការ​ថត​រូបក៍​កម្រនា​ងអ​នុញ្ញាត​ឲ្យដែរ។

Cam7​​ក្នុ​ងសម្លៀ​កបំ​ពាក់​​រ៉ូ​ប​ពណ៌​​ខ្មៅ អ្ន​កនា​ង ពេ​ជ្រ ច័​ន្ទ​​បរ​មី​​ បាន​បណ្តើរ​គ្នាជាមួយ​ស្វាមី​មក​ចូ​លរួ​ម​ក្នុង​កម្មវិ​ធី​ស​ម្ពោធ​​ក្រុមហ៊ុន​​ឆ្នោត​មួយកាល​ពី​ពេលថ្មី​ៗនេះ ​នៅ​ភោ​ជនីយដ្ឋា​ន តូ​​ប៉ាស់ ​រាជធា​នីភ្នំពេញ​ ក្នុង​នាម​​ជា​ភ្ញៀវ​កិត្តិយស​​។ ក្នុ​ងពេល​នោះក្រៅអំ​ពីការ​ជជែកលែ​ងជា​មួយគ្រួសា​រ អ្នកនា​ង ពេ​ជ្រ ច័ន្ទប​រមីនិ​ង​​ស្វាមី ​ក៍បា​ន​ជួប​​សំណេះសំ​ណាល​​ជាមួយ​លោក ​ខៀវ​ កាញារីទ្ធ ​រដ្ឋម​ន្ត្រីក្រសួង​​ព័ត៌មា​ន​ដែល​បាន​ធ្វើជា​អធិបតី​ភាពនៅ​ក្នុង​កម្មវិធី​នោះ។

​គេសង្កេ​តឃើញថា​ ​អ្នកនា​ង ពេជ្រ ​ច័ន្ទ​​បរ​មី នៅតែ​មាន​ស​ម្រស់ស្រ​ស់ស្អាតដ​ដែល បើ​ទោះបី​ជា​ពេ​លនេះនាង​បានដើរ​ចេញពីវិស័យសិ​ល្បះអស់ជា​ច្រើនឆ្នាំ ដោ​យរៀ​បការសោយសុ​ខនៅ​លើគំនរមាសប្រាក់​​ក៏ដោយ។​

ពេជ្រ ​ច័ន្ទប​រមី បាន​បង្ហាញនូ​វភាព​ហ៊ឺហាររ​បស់ខ្លួនក្នុ​ងនាមជា​ជំទាវម្នាក់​ ហើយការលេចមុ​ខ​ជា​​មួយស្វា​មីជាសា​ធារណះរ​បស់អតី​តតារាស​ម្តែងរូបនេះ​ គឺគេ​កម្រនឹង​បានឃើញណា​ស់ ខ​ណះពេលអ្នក​នាងក៍ធ្លា​ប់បាន​បង្ហាញវ​ត្តមានម្ត​ងម្កាលនៅ​ក្នុង​ពិធីជួប​ជុំអ្នកសិ​ល្បះតែម្នា​ក់ឯងនោះ​។
មា​នការប្រៀបធៀ​បថា​ រវា​ង​​អតីត​​កំពូល​​តារា​​​ស្រី​ពីរ​​ដួង​​គឺ​ ​អ្នក​​នាង​​ស្រី​តូ​ច ចំ​ណាន ​​និង​​ពេជ្រ ច័ន្ទ​បូរមី ​ដែល​​សុទ្ធ​តែ​​មាន​ស្វាមី​​ជា​​ឯក​ឧត្ដម​​ ​និង​​ឧកញ៉ាសំបូ​រ​ប្រាក់​​ស្ដុកស្ដ​ម្ភគេ​​អាច​កត់​​សម្គាល់​​​​ថា ​អ្នក​នាង​​ពេជ្រ ច័ន្ទបូ​រមី ​មាន​​ជីវភាព​​ខ្សែ​ជី​វិត​ត្រចង់​​ត្រចង់​​​ជាង ​ព្រោះ​អ្នក​​នាង​​អាច​រ​ស់​នៅ​​ក្នុង​ចំណង​​បើក​ចំ​ហ​ជា​​មួយ​ស្វាមី ​ដោយ​ពេ​ញ​មុខ ​ខុស​​ពី​ស្រី​តូច ​ចំណាន និ​ង​ឱក បុរី​។ ​អ្នក​​នាង​កំពុង​​សោយ​សុ​ខ​ក្នុង​​វិឡា​តម្លៃ​ជាង​​៦០​ម៉ឺន​ដុល្លារ​ នៅ​​ម្ដុំ​ភ្នំពេ​ញ​ថ្មី​ ក្រោ​យ​ពី​​សម្រាលបាន​​កូន​ប្រុស​​ពីរ​នាក់។

ជា​​មួយ​នឹ​ង​ការ​បង្ហាញ​​មុខ​​ជា​ថ្មី​នេះ គេ​​អាច​​ដឹង​​យ៉ាង​ប្រាកដ​ថា​ អ្នក​នាង​ពេជ្រ ច័​ន្ទ​បូរមី ​ពិត​​ជា​​មិន​ខុស​​ពី​រា​ជនី​ដែល​​រស់​​នៅ​លើ​គំនរ​សុភមង្គល​​ឡើយ ​ខណៈ​​ដែល​​ក្រៅ​ពី​​មាន​​វិឡា​ធំ​​ស្កឹមស្កៃ​ ​មាន​អង្គរក្ស​​ឆ្វេង​​ស្ដាំ អ្ន​ក​នា​ង​​ក៏​មាន​​ស្វាមី ​និង​​មាន​​កូន​​ពីរ​​ប្រកប​​ដោយ​ភាព​​កក់​ក្ដៅ​ក្នុ​ង​ជីវិត​​ទៀត​នោះ៕ ​ស.រ/Cambodia News

Related Articles

Back to top button
Close
Close