គុណសម្បត្តិ និងគុណវបត្តិនៃការប្រើស្រោមអនាម័យពន្យាកំណើត
សុខភាព៖ ស្រោមអនាម័យគឺជាវិធីសាស្ត្រពន្យាកំណើតមួយប្រភេទ ហើយវាអាចជួយការពារកុំអោយទឹកកាមដែលចេញពីលិង្គចូលក្នុងទ្វារមាស បាន។ ស្រោមអនាម័យភាគច្រើនធ្វើឡើងដោយជាតិជ័រ។ ស្រោមអនាម័យខ្លះមានផ្ទុកទៅដោយជែលសម្រាប់សម្លាប់មេជីវិតឈ្មោល ទៀតផង។ ដូច្នេះអ្នកគួរតែដឹងអំពីគុណសម្បត្តិ និងគុណវបិត្តរបស់ស្រោមអនាម័យដើម្បីពន្យាកំណើតមុនពេលចាប់ផ្តើមប្រើវា។
អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការប្រើប្រាស់ស្រោមអនាម័យគឺជា ការការពារកុំអោយមានផ្ទៃពោះដោយចៃដន្យ។ វាក៏ជួយការពារអ្នកពីជំងឺកាមរោគផងដែរ។ បើសិនជាអ្នកចង់បង្ការខ្លួនពីជំងឺកាមរោគដូចជាជំងឺស្វាយ និងជំងឺប្រមេះទឹកបាន ចូរកុំភ្លេចប្រើស្រោមអនាម័យពេលរួមភេទអោយសោះ។
ការប្រើស្រោមអនាម័យជួយអោយអ្នកមិនបាច់ព្រួយបារម្ភថាត្រូវការប្រើ ថ្នាំពន្យាកំណើតបន្ទាន់នៅពេលព្រឹកទៀតឡើយ។ បើសិនជាអ្នកមិនកំពុងប្រើវិធីសាស្ត្រពន្យាកំណើតអ្វីទេ ស្រោមអនាម័យគឺជាមធ្យោបាយដ៏ងាយស្រួលបំផុត និងថោកបំផុតចំពោះអ្នកតែម្តង។
បើសិនជាអ្នកអាឡែហ្ស៊ីនឹងជាតិជ័រ(Latex) ចូរចៀសវាងការប្រើស្រោមអនាម័យ។ ចូរព្យាយាមប្រើស្រោមអនាម័យផ្សេងដែលធ្វើអំពី Polyurethane ឬ Lambskin។ ប្រសិទ្ធភាពរបស់ស្រោមអនាម័យដែលធ្វើពី Lambskin តែងតែមានភាពសង្ស័យ ប៉ុន្តែចំពោះស្រោម Polyurethane វិញច្រើនតែមានគុណភាពដូចគ្នានឹងស្រោមមានជាតិជ័រ (Latex)។
អ្នកក៏ត្រូវតែចៀសវាងការប្រើប្រេង, ក្រែម ឬឡូសិនលាបខ្លួនផងដែរ ព្រោះវាអាចធ្វើអោយរំលាយដល់ជាតិជ័រ Latex។
បើសិនជាអ្នកប្រើថ្នាំសម្លាប់មេជីវិតឈ្មោលជាប្រេងរំអិលរបស់ ស្រោមអនាម័យ ចូរកុំប្រើវាអោយសោះ។ វានឹងអាចបង្កកន្ទួលរមាស់ជុំវិញប្រដាប់ភេទ ឬរលាកបាន។ ថ្វីបើស្រោមអនាម័យកំពុងតែមានប្រសិទ្ធភាពបំផុត និងនិយមប្រើប្រាស់សម្រាប់ពន្យាកំណើតភាគច្រើនក៏ដោយ ក៏វានៅតែមានគុណវិបត្តិមួយចំនួនដែលយើងត្រូវយកចិត្តទុកដាក់ដែរ៕ វត្តី/Cambodia News