ព្រះ​​ឆាយាល័ក្ខណ៍​​ព្រះ​​បរម​​កោដ្ឋ​​គ្រប​​ដណ្តប់​​ហ្វ៊េស​​ប៊ុក​​ជា​​ថ្មី​

ភ្នំ​ពេញ ៖ គេ​នៅ​ចាំបាន​ថា នៅ​ថ្ងៃ​ដែល​សម្តេចឪ​ព្រះ​នរោត្តម សីហនុ​យាង​សោយ​ទិវង្គត តាម​ទំព័រ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​ស្ទើ​ទាំងស្រុង គ្របដណ្តប់​ដោយ​ព្រះ​ឆាយា​ល័​ក្ខ​របស់​ព្រះអង្គ ហើយ​នៅថ្ងៃនេះ ព្រឹត្តិការណ៍​ដូចគ្នា​បាន​កើតឡើង​សារជាថ្មី  ខណៈ​ប្រទេស​កម្ពុជា កំពុង​ប្រារព្ធ​ខួប​មួយឆ្នាំ ការយាង​សោយ​ទិវង្គត​នៃ ព្រះ​បរម​រតន​កោដ្ឋ។

ព្រះឆាយាល័ក្ខរបស់ព្រះអង្គ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (រូបក្នុង Facebook)
ព្រះឆាយាល័ក្ខរបស់ព្រះអង្គ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (រូបក្នុង Facebook)

អារម្មណ៍​សោកស្តាយ និង​នឹក​ស្រណោះ ​នៃ​ការយាង​សោយ​ទិវង្គត​នៃ​សម្តេចឪ​ ត្រូវបាន​គេ​មើល​ឃើញ​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ ដ៏​ធំ។ រូបភាព​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះ​បរម​រតន​កោដ្ឋ បាន​ផុស​ឡើង​យ៉ាង ព្រោងព្រាត ជា​រូបភាព​ពណ៌​ក៏មាន ជា​រូ​បស​ខ្មៅ​ក្នុងន័យ​កាន់ទុក្ខ​ក៏មាន។​

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​រចនា​រូបភាព​ផ្ទាំង​ខ្មៅ​មួយ​សន្លឹក អមដោយ រូប​ព្រះឆាយាល័ក្ខណ៍​និង​រូប​ភ្លើងទាន ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ក្នុង​គម្រប់​ខួប១ឆ្នាំ។

ម្ចាស់​គណនី​យ​ហ្វ៊េ​ស​ប៊ុ​ក​មួយចំនួន​បាន​ផ្លាស់ប្តូរ​រូប​សំគាល់​ខ្លួន​ ចេញ​ជាថ្មី​ដោយ​ដាក់ជំនួស​មកវិញ​នូវ​រូបអង្គ​សម្តេច​តា។ ការផ្លាស់ប្តូរ​នេះ​បាន​ចាប់តាំងពី​រាត្រី ថ្ងៃទី១៤ខែតុលា រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ​ទី១៥នេះ។ ក្នុង​រូប​ទាំងនោះ​ស្ថិត​អត្ថន័យ ចូលរួម​រំលែក​ទុក្ខ ការ​នឹករលឹក ដល់​ព្រះ​វីរក្សត្រ ដ៏​ក្លាហាន​អង់អាច។

ការសម្តែង​មរណទុក្ខ​តាម​ស្ថាប័ន​ការងារ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា  ក៏បាន​ដាក់​បង្ហាញ​ក្នុង​ទំព័រ​ហ្វេ​ស ប៊ុ​ក ឫ​ប្លុក​របស់​ពួកគេ​ដែរ​នៅថ្ងៃនេះ។ ជាការ​រៀបចំ​ដោយមាន​រូប​ព្រះឆាយាល័ក្ខណ៍ ផ្កា​ពណ៌​ស ប៊ូរ​ខ្មៅ សម្តែង​ពី​ការ​កាន់ទុក្ខ៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close