ធនាគារ​ពិភពលោក​ព្រមាន​អំពី​ភាព​អន្តរា​យសេដ្ឋកិច្ច​សកល​លោក​

ប្រធាន ​​របស់​ធនាគារ​ពិភពលោក (World Bank) ​និយាយថា បញ្ហា​ដែល​​មិន​​អាច​​សង​បំណុល​​បាន​របស់​សហរដ្ឋ​អាម៉េរិក នឹង​អាច​ជាព្រឹត្តិការណ៍​អន្តរាយ​ដល់​សេដ្ឋកិច្ច​សកល​លោក។

ក្រសួង​ ហិរញ្ញវត្ថុ​របស់​អាម៉េរិក នឹង​ចាប់​ផ្ដើម​អស់​ប្រាក់​ប្រសិន​បើ​គេ​មិន​អាច​សម្រេច​បាន​​នូវ​កិច្ច​ ព្រម​ព្រៀង​ណាមួយ​ដើម្បី​ឲ្យ​ប្រទេស​នេះ​ខ្ចី​​ប្រាក់​ពីទី​ផ្សារ​ហិរញ្ញ​ វត្ថុ​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ។

​ថ្លែង​នៅ​ក្រុង Washington ប្រធាន​របស់​ធនាគារ​ពិភពលោក  Jim Yong Kim បានព្រមាន​ថា សហរដ្ឋ​អាម៉េរិក​នៅ​សល់​តែ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​​តែ​ប៉ុណ្ណោះ មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​ដ៏គ្រោះ​ថ្នាក់៕ (Radio Australia)

Related Articles

Back to top button
Close
Close