ពល​រដ្ឋ​ចិន​ចូល​ចិត្ដ​អាហារ​ពី​អូស្រ្ដាលី

វ៉ិបសាយថ៍​ Alibaba ដែល​ជា​វ៉ិបសាយថ៍​ពាណិជ្ជ​កម្ម​តាម​អ៊ីនធើរណិត​ដ៏​ធំ​ជាង​គេក្នុង​ពិភព​លោក​ និយាយ​ថា ផលិត​ផល​អាហារ​អូស្រ្ដាលី​ គឺមាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​ចិន។​

វ៉ិបសាយថ៍ Alibaba និយាយ​ថា នៅ​ក្នុង​ប្រទេស​ចិន មាន​ពល​រដ្ឋ​៤០​លាន​នាក់​ទិញ​ទំនិញ​ជា​ប្រចាំ​តាម​អ៊ីនធើរណិត​ ហើយ​តួលេខ​នេះ​នឹង​កើន​ឡើង​២៥% ថែម​ទៀត​នៅ​ឆ្នាំ​នេះ។

ក្រុមហ៊ុន​ Alibaba របស់​ចិន​និយាយ​ថា ផ្នែក​ទំនិញ​អាហារ​គឺជា​ផ្នែក​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ហើយ​គេ​ដឹង​ថា អតិថិជន​ចង់​បាន​ផលិត​ផល​ស្អាត​ល្អ​ពី​ប្រទេស​អូស្រ្ដាលី។

លោក Lu Hong Sun ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុម​ហ៊ុន Alibaba គឺជា​សមាជិក​ម្នាក់​នៃ​គណៈ​ប្រតិភូ​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ ក្នុង​ប្រទេស​អូស្រ្ដាលី​ដើម្បី​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម ​៕ (Radio Australia)

Related Articles

Back to top button
Close
Close