វិធី​សាស្ត្រ​ជួយ​ការ​ពារ​ពី​ការ​ពុល​អាហារ​

មនុស្ស​វ័យ​ចំណាស់​ភាគច្រើន ដែល​មាន​បញ្ហា​នឹង​ប្រព័ន្ធ​ភាពស៊ាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការពុល​អាហារ​ ​

របៀប​ដើម្បី​ការពារ​បញ្ហាពុល​អាហារ​ ​រួមមានៈ​

images– សូម​លាងដៃ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​, សាប៊ូ មុន​, អំឡុងពេល និង​ក្រោយ​ញ៉ាំ​អាហារ​។ ជូត​វា​អោយ​ស្ងួត​ដោយ​ប្រើ​កន្សែង​ស្អាត និង​ស្ងួត​
– ​សូម​ប្រាកដថា ទូរ​ទឹកកក​របស់​អ្នក​មាន​សីតុណ្ហភាព​ក្រោម​៤​ដឺ​ក្រេ​
​- សូម​ទុក​ក្នុង​ទូរ​ទឹកកក​ជាបន្ទាន់​ក្រោយពី​ទិញ​វា​មក​ដាក់​នៅក្នុង​ផ្ទះ​
​- សូម​កុំ​ញ៉ាំ​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​
​- សូម​កុំ​ដាក់​អាហារ​ឆៅ ឬ​អាហារ​សមុទ្រ​ទុក​ក្នុង​ជាមួយនឹង​អាហារ​អ្នក​ដែល​រៀបនឹង​ញ៉ាំ​
​- សូម​ប្រាកដ​ថា​គ្រប់​អាហារ​ដែល​ត្រូវបាន​ចម្អិន គឺ​ឆ្អិន​ដល់​សាច់​ខាងក្នុង ហើយ​ជៀសវាង​អាហារ​ដែល​បណ្តាល​អោយ​ពុល​ដូច​ជា សាច់​ឆៅ​, អាហារ​សមុទ្រ​ជាដើម​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close