មក​ដល់​ផ្ទះ ​ឃើញ​ប្រពន្ធ ​ត្រូ​វ​គេអារ ​ក ​សម្លាប់​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី ១០ តុលា ស្ត្រី កូនខ្ចី​ម្នាក់​ត្រូវគេ​អារ ក សម្លាប់ ដោយ​មិនដឹង មូលហេតុ  នៅ​ចំណុច​ផ្ទះ​លេខ​២៦៨ ផ ផ្លូវ​លេខ​៦៤៤ ក្នុង​ក្រុមទី​១៨ ភូមិ ដើម​ម៉ាក​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ ។​

Wat-1110ស្ត្រី​រងគ្រោះ​ឈ្មោះ គួរ លី​ជូ អាយុ ៣៤​ឆ្នាំ ។ ចំណែក​ប្ដី មានឈ្មោះ គឺ លូ​ហេង​ឡុង អាយុ ៣៤ ឆ្នាំ មុខរប បើកហាង​អ៊ី​ធឺ​ណិ​ត ។​

តាម​ការបញ្ជាក់ ពី​សាច់ញាតិ​ជនរងគ្រោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ប្ដី ត្រឡប់ មកពី​មើល​ហាង អ៊ីនធឺណិត របស់ខ្លួន ។ ហើយ​ពេល​ឡើង ទៅដល់​លើផ្ទះ ក៏​ឃើ​ប្រពន្ធ ដេកស្លាប់​ក្នុង​បន្ទប់ ដោ​យ​​ត្រូវគេ​អារ ក បណ្ដាល​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ប្ដឹង​សមត្ថកិច្ច ។​

យោងតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង របស់​សមត្ថកិច្ច​ឲ្យ​ដឹងថា នេះ​គឺជា​ករណី​ឃាតកម្ម និង​ប្លន់​សម្លាប់ ។ សាកសព​អាច​ត្រូវគេ​សម្លាប់ ប្រហែល ៣-៤ ម៉ោង មុនពេល ដែល​គេ​ឃើញ​សាកសព ។ ប៉ុ​ន្ត​យ៉ា​ង​ណា​ក៏ដោយ នគរបាល​ជំនាញ កំពុង​បន្តធ្វើ​ការស្រាវជ្រាវ ចំពោះ​ករណី​ឃាតកម្ម នេះ ៕  Cambodia News

 

Wat-11101

 

Related Articles

Back to top button
Close
Close