ចរាចរណ៍​ផ្លូវ​ម្តុំ​បឹង​កេង​កង​​ចាប់​ផ្តើម​ស្ទះ​នៅ​ថ្ងៃ​សម្ពោធ​ព្រះ​បរម​រូប​

ភ្នំ​ពេញ​៖ ផ្លូវ​ឆ្លងកាត់​វិមានឯករាជ្យ ត្រូវបាន​យាមកាម​យ៉ាង​តឹងរ៉ឹង ដោយ​មិនឲ្យ​មាន​ការឆ្លងកាត់​។​ស្តូប​តម្កល់​ព្រះ​បរម​រូប ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ឋិត​នៅ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ត្រូវ​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ សម្តេចម៉ែ និង​ការចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ​។​

Cam1ការបិទផ្លូវ​​មិនឲ្យ​មាន​ការឆ្លងកាត់ ធ្វើចរាចរណ៍​នៅ​ម្តុំ​បឹង​កេងកង លើ​​ផ្លូវ​លេខ​៦៣ (ផ្លូវត្រសក់ផ្អែម) ចាប់ផ្តើម​ស្ទះ​ទាំង​ព្រឹក​ព្រលឹម ខណៈ​អាជ្ញាធរ​បង្កើន​ការ​យាម​កាម សម្រាប់​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ព្រះ​បរម​រូប​នៅ​ក្បែរ​វិមានឯករាជ្យ​។

ពលរដ្ឋ​អ្នកធ្វើ​ដំណើរ​លើ​ផ្លូវ​លេខ​៦៣ សម្តែង​ការខឹង​មួរ​ម៉ៅ​នឹង​ការ​ស្ទះចរាចរណ៍​។ អ្នកធ្វើដំណើរ​តាម​រថយន្ត មិនអាច​ធ្វើដំណើរ​ទៅ​មុខ​បាន​។ ចំណែក​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ព្យាយាម​ជិះ​កាត់​ផ្លូវ និង​ច្រក​តូចៗ​។​ពលរដ្ឋមួយចំនួន រាយ​ការណ៍​មក​ថា មហាវិថីមួយចំនួនទៀត ក៏មានការកកស្ទះផងដែរ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​នៃ​ ការកកស្ទះ​ចរាច​រណ៍ នៅពេល​មាន​ពិធី​ធំដុំ​អ្វី​មួយ​ក្បែរ​វិមានឯករាជ្យ ដោយមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចូលរួម​៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close