គណបក្សប្រឆាំង​អូស្រ្តាលី​នឹង​មាន​មេដឹក​នាំ​ថ្មី​ជា​ផ្លូវ​ការ​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ

គណបក្សពលករ​អូស្រ្តាលីឬ Australia Labor Party ដែល​បាន​ចាញ់​ឆ្នោត​កាលពី​​ខែ​មុន​ ហើយ​បាន​​ក្លាយ​ជា​គណបក្សប្រឆាំង​នោះ នៅ​ថ្ងៃ​នេះ​នឹង​ធ្វើ​ការ​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​ប្រធាន​ថ្មី​សម្រាប់​ គណបក្ស​របស់​ខ្លួន។

បេក្ខជន ​ពីរ​​នាក់​ក្នុង​ជួរ​ដឹកនាំ​គណបក្ស​​ដែល​នឹង​ធ្វើ​ការ​ ប្រកួត​ ប្រជែង​នោះ គឺ​លោក Anthony Albanese អតីត​ឧបនាយករដ្ឋ​មន្រ្តី​អាណត្តិ និង​លោក Bill Shorten ដែល​គេ​ជឿ​ថា​នឹង​សម្បូរ​អ្នក​​គាំ​ទ្រ​ជាង​។ អតីត​នាយក​រដ្ឋ​មន្រ្តី Kevin​ Rudd ដែល​កំពុង​តែ​មាន​វត្ត​មាន​​នៅ​ប្រទេស​អឺរ៉ុប​នោះ បាន​បោះឆ្នោត​​ទុក​ជា​មុន​រួច​ហើយ។​

លទ្ធផល​នៃការ​​បោះ​ឆ្នោត​ជ្រើស​ ប្រធានថ្មី​របស់​គណបក្ស Labor នេះ នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​​ចុងសប្ដាហ៍​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close