នាយករដ្ឋមន្រ្តី​អូស្រ្តាលី​​លើក​អំពី​បញ្ហា​សំខាន់ៗ​ជា​មួ​យ​មេដឹក​នាំ​នៃប្រទេស​អាស៊ីខាង​កើត​

នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​លោក Tony Abbott ​​នៅ​ថ្ងៃ​នេះ​គ្រោង​នឹង​​​ថ្លែង​ទៅ​​កាន់​បណ្ដា​​ប្រ​ជា​ជាតិ​នៅ​អាស៊ីខាង​ កើត​ដើម្បីសុំឲ្យ​ ការពិភាក្សា​នានា​អំពី​ក្ដី​បារម្ភ​លើ​សន្ដិសុខ​តំបន់ ​ចាំបាច់​​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយបើក​​ចំហ​និង​ដោយ​ស្ថាបនា​។

បណ្ដាមេដឹក ​នាំពី​ប្រទេស​នានា​នឹង​បើក​ការ​ពិភាក្សា​ជា​ផ្លូវ​ការ​ នៅ​ក្នុង​អង្គ​ប្រជុំកំពូល​អាស៊ី​ខាង​កើត​​ក្នុង​លក្ខណៈ​មិន​សាធារណៈ ក៏​ប៉ុន្តែ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទំនង​ជា​របៀ​វារៈសំខាន់។ កាល​ពីយប់​មិញ​នេះ នាយរដ្ឋ​មន្រ្តី​អូស្រ្តាលី​និង​នាយករដ្ឋ​មន្រ្តី​ចិន លោក Li Keqiang បាន​ជួបពិភាក្សា​គ្នា​អំពី​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​​នេះ។​

​ នាយករដ្ឋ​មន្រ្តីអូស្រ្តាលី Tony Abbott គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អង្គប្រជុំ​កំពូល​នេះ ដើម្បី​អំពាវ​នាវ​សុំឲ្យ​ប្រទេស​ទាំង​ពួង​អនុវត្ត​សមាហរណកម្មសេដ្ឋកិច្ច​ និងបង្កើន​​កិច្ច​សហប្រតិបត្តិការ​​ឲ្យបាន​ធំធេង​ថែមទៀត។

នៅ ​ក្នុង​ អង្គ​ប្រជុំ​ដោយ​ឡែក​ដទៃ​ទៀត​ជាមួយ​មេដឹក​នាំ​នៃប្រទេស​ជប៉ុន​និង​កូរ៉េខាង​ ត្បូង​កាលពី​យប់​មិញ​នោះ លោក Tony Abbott ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចប់​​ក្នុង​ពេល​ដ៏ឆាប់នូវ​​កិច្ច​ព្រម​ព្រៀង​​ ពាណិជ្ជកម្ម សេរី៕ (Radio Australia)

Related Articles

Back to top button
Close
Close