ការ​ចរចា​ផ្នែក​ន​យោ​បាយ​ផ្លាស់​ប្តូរ​តួនាទី​សមា​ជិក​រដ្ឋ​សភា ​អាច​កើត​មាន​ឡើង​

ភ្នំ​ពេញ​៖ នៅ​ក្នុង​​សម័យប្រជុំ​សភា​លើក​ទី​១ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​១០ ខែតុកា នេះ​ លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ការធ្វើ​ពហិការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​គណបក្ស​មួយ​នេះ​។

លោក ហេង សំរិន ប្រធានរដ្ឋសភា
លោក ហេង សំរិន ប្រធានរដ្ឋសភា

តែ​លោក​បញ្ជាក់ថា ការសម្របសម្រួល​ផ្នែក​នយោបាយ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​សភា អាច​នឹង​កើតមានឡើង ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​មក​ចរចា និង​ចូលរួម​ប្រជុំ​សភា​វិញ។

​​​​​កាលពី​ថ្ងៃ​ពុធ លោក កឹម សុខា បានបញ្ជាក់​ថា ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ ទាមទារ​ឲ្យមាន​តុល្យភាព​អំណាច​នៅ​រដ្ឋសភា ដោយ​សមាសភាព​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​៦​ស្មើ ហើយ តំណែង​ប្រធានរដ្ឋសភា គឺ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ស ខេ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា  កាលពី​ថ្ងៃ​ពុធ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ទូរស័ព្ទ​មក​រូបលោក ដោយ​ប្រាប់ថា គណបក្ស​សង្គ្រោះ​ជាតិ លែង​ចង់​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​ទៀត​ហើយ តែ​ស្នើសុំ​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ស្មើគ្នា គឺ ៦​រូប​ម្ខាង​។

​សំណើរ​របស់​លោក សម រង្ស៊ី ត្រូវបាន​លោក ស ខេង ច្រានចោល ដោយសារ​តែ​វា​នាំ​ឲ្យ​ជាប់​គាំង​ការសម្រេច​កិច្ចការ​រដ្ឋ​សភា​។ លោក ស ខេង បញ្ជាក់ទៀតថា រដ្ឋសភា អាច​ប្រជុំ​ទៅបាន ទាល់តែ​មាន​សំឡេង​គាំទ្រ ៥០ %​បូក ១ គឺ ៧ សំឡេង ទល់នឹង​៥ សំឡេង​។

លោក ស ខេង មានប្រសាសន៍ថា គណបក្ស ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តំណែង​ជា​អនុប្រធាន​រដ្ឋ សភា​១ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ក្នុង​ចំណោម​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​ទាំង ៩​។​

​សមាសភាព​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា មាន ចំនួន​២១​រូប​។ បើ​តាម​រូបមន្ត​គណបក្ស​ប្រជាជន​ផ្តល់ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​សមាជិក​១០​រូប ក្នុងចំណោម​២១​រូប​៕ Cambodia News

Related Articles

Back to top button
Close
Close