អគ្គិភ័យនៅរោងចក្របង់ក្លាដេសសម្លាប់មនុស្សយ៉ាងតិច៩នាក់
មានមនុស្សយ៉ាងតិច៩នាក់បាន ស្លាប់ ដោយសារអគ្គិភ័យមួយដែលបានកើតមានឡើងនៅរោងចក្រសម្លៀកបំពាក់មួយ កន្លែងនៅប្រទេសបង់ក្លាដេស។
កម្មករប្រមាណជា៥០នាក់បានរងរបួសដោយសារអគ្គិភ័យនេះ ដែលគេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ នៅឡើយ។
សុវត្ថិភាព នៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់នានានៅបង់ក្លាដេសបានឋិតនៅក្រោម ការឃ្លាំមើលតាំងពីមានការបាក់រលំអគាររោងចក្រ កាលពីខែមេសាឆ្នាំនេះ ដោយធ្វើឲ្យមនុស្សជាង១ពាន់១រយនាក់បាត់ បង់ជីវិត៕ (Radio Australia)