ក្នុងរាជធានីភ្នំពេញ បន្តលិចទឹក ដោយសារ ភ្លៀង កាលពីយប់មិញ

ភ្នំ​ពេញ ៖ ដោយសារតែភ្លៀង ធ្លាក់ខ្លាំងពេក កាលពីយប់​ថ្ងៃ​ទី​៨ ខែតុលា  បានធ្វើឲ្យ តំបន់​ជាច្រើន នៅក្នុង រាជ​ធានី​ភ្នំពេញ នៅបន្តលិចលង់ រហូតមកដល់ ព្រឹកព្រលឹមថ្ងៃទី៩ ខែ​តុលា ​នេះ ហើយ​កន្លែង​ខ្លះ និងផ្លូវខ្លះស្ទើមិនអាច ធ្វើ​ដំណើរ​បាននោះឡើយ ។

S-028កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីភ្លើងស្តុបមុខ ព្រលាន​យន្ត​ហោះ ​អន្តរជាតិភ្នំពេញ រហូត​ដល់​ជិត​រង្វង់មូលចោមចៅ នៅ​បន្ត​ជន់លិចនៅឡើយ រហូតដល់ត្រឹមក្បាលជង្គង់ គិត​ត្រឹម​វេលា​ម៉ោង​ ប្រមាណ ៦៖៣០នាទីព្រឹកព្រលឹមថ្ងៃនេះ។

សម្រាប់អាកាសធាតុ នាព្រឹកថ្ងៃព្រលឹមថ្ងៃនេះ ហាក់​បី​មិន​ទាន់​អំណោយផលឡើយ ហើយ​ប្រសិន​បើភ្លៀង​ធ្លាក់​មួយ​មេ​ទៀត​នោះ ច្បាស់ជារាជធានីភ្នំពេញ ក្លាយ​ជា​ទឹក​ទន្លេ​ហើយ​មើល​ទៅ។

សូមបញ្ជាក់ថា កាលពីយប់មិញ ដោយសារតែ ផ្លូវមុខ ព្រលានយន្តហោះ ត្រូវ​បាន​លិច​លង់​នោះ បានបណ្តាលឲ្យ បុរសវ័យជាង៦០ម្នាក់ ត្រូវភ្លើងឆក់ស្លាប់ ខណៈជនរងគ្រោះ បាន​ចាក​ចេញពីផ្ទះ ហើយដើរនៅជិត បង្គោលភ្លើងដូច្នេះ ប្រជាពលរដ្ឋ ផ្សេងទៀត នៅ​ពេល​មាន​ភ្លៀងធ្លាក់ខ្លាំង និងជន់លិចខ្លាំងនោះ ត្រូវជៀសវាងទៅ ជិតបង្គោលភ្លើង ខ្លាច​មាន​គ្រោះ​ថ្នាក់ ដោយយថាហេតុ ដូចករណីខាងលើ៕ នាង/​Cambodia News

Related Articles

Back to top button
Close
Close