ប្រព័ន្ធផ្តល់សិទ្ធិចំណាយថវិការដ្ឋដល់អ្នកនយោបាយអូស្ត្រាលីចាំបាច់ត្រូវរៀបចំឲ្យស្អាត
បេក្ខជន ថ្នាក់ដឹកនាំមួយរូបមកពីគណបក្សពលកររបស់អូស្ត្រាលីលោក Bill Shorten បានមានប្រសាសន៍ថា ប្រព័ន្ធផ្តល់សិទ្ធិចំណាយថវិកាដល់អ្នកនយោបាយសហព័ន្ធនៅអូស្ត្រា លីចាំបាច់ត្រូវរៀបចំបោសសម្អាតឲ្យស្អាត។
កាលពី សប្ដាហ៍កន្លងទៅនេះ មានឧទាហរណ៍ជាក់ស្ដែងមួយចំនួនដែលបង្ហាញនូវការទូទាត់ថវិកាសង់ទៅ រដ្ឋវិញ ពីសមាជិកសភាមួយចំនួន ចំពោះការចំណាយថ្លៃធ្វើដំណើររបស់តំណាងរាស្រ្ដទាំងនោះ។
កាល ពីអាទិត្យមុននេះ លោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលីបានទូទាត់ថវិកាប្រមាណជា ១,៧០០ ដុល្លារសងទៅឲ្យរដ្ឋវិញ លើចំណាយធ្វើដំណើរចូលរួមពិធីអាពាហ៍ពិពាហ៍នានាក្នុងឆ្នាំ ២០០៦ កន្លងទៅ។
ក្នុងករណីនេះលោក Bill Shorten បានឲ្យដឹងថា លោករីករាយនឹងធ្វើការជាមួយរដ្ឋាភិបាលបច្ចុប្បន្នដើម្បីធ្វើឲ្យ ប្រាកដថាគោលការណ៍ក្នុងការអនុញ្ញាតឲ្យតំណាងរាស្រ្ដចាយ ឬមិនឲ្យចាយវាយ គឺមានភាពច្បាស់លាស់ និងត្រឹមត្រូវមិនស្រពិចស្រពិល។
លោក Shorten បាននិយាយថា សព្វថ្ងៃវាហាក់ដូចជាមានភាពមិនច្បាស់លាស់ និងមិនប្រាកដប្រជា ថាតើករណីណាដែលត្រូវតំណាងរាស្រ្ដអាចចាយបាន និងករណីណាមិនត្រូវចាយ។ ហើយថា ករណីទាំងនេះត្រូវតែរៀបចំឲ្យបានស្អាតបាត ព្រោះថា វាសំខាន់ចំពោះទំនុកចិត្តរបស់ប្រជាជនអូស្ត្រាលីទៅលើបណ្ដាមន្ត្រី សមាជិកសភាតំណាងរាស្រ្ដ៕ (Radio Australia)