បុរសម្នាក់ត្រូវប្រជាពលរដ្ឋ វាយស្លាប់ ក្រោយកាប់កូនស្រី និងប្រពន្ធដាច់ក្បាល
កំពុងចាម ៖ កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានអំពើហិង្សាក្នុងគ្រួសារមួយ ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ ដោយបុរសជាប្តី បានចាក់សម្លាប់ប្រពន្ធ និងកូនស្រី ហើយបុរសជាប្តីនោះ ក៏ត្រូវប្រជាពលរដ្ឋ វាយសម្លាប់ ក្រោយពីធ្វើសកម្មភាពរួច ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ដែលសម្លាប់ប្រពន្ធនិងកូនស្រី ឈ្មោះ ឡាំង ពិសេស អាយុ៤៨ឆ្នាំ។ ចំណែកកូនស្រីដែលគេ ដឹងថា ជាកូនប្ដីដើមមានឈ្មោះ នួន ចិន្ដា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២រៀននៅ រាជធានីដែលនាងទើបមកលេងផ្ទះនិង ម្ដាយក្នុងឱការបុណ្យភ្ជុំបិណ្ឌ។ រីឯម្ដាយ បាត់បង់ជីវិតដែរនោះឈ្មោះ សេង ធូ អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។
សមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់អាច បញ្ជាក់ពីមូលហេតុនាំឱ្យជនសង្ស័យ ឈានដល់ប្រើកាំបិតខ្វែវសម្លាប់ស្ដ្រីរង គ្រោះនិងកូន ស្រីនៅឡើយទេ។ ប៉ុន្ដែបើ យោងតាមអ្នកភូមិឱ្យដឹងថា ជនសង្ស័យ ជាមនុស្សចេះមន្ដអាគមន៍ ដែលគេ សង្ស័យថា ជនសង្ស័យព្រោះតែកំរោល ចូលក៏បាន កាប់សម្លាប់ប្រពន្ធ និងកូន ដូច្នេះ។
អ្នករស់នៅ ជិតផ្ទះស្ដ្រីរងគ្រោះបាននិយាយថា នៅ មុនពេលកើតហេតុកូន ស្រីស្ដ្រីរងគ្រោះ បានមកលេងផ្ទះក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ហើយនៅមុនពេលកើតហេតុស្ដ្រីរង គ្រោះមិននៅផ្ទះទេ។ គ្រានោះជនសង្ស័យ ទំនងមានគំនិតមិនល្អប៉ុនប៉ងចាប់កូន ស្រីប្ដីដើមរំលោភ តែត្រូវម្ដាយមក ទាន់ទើបជនសង្ស័យកាប់សម្លាប់ ដើម្បី លប់ភាពអាមាសរបស់ខ្លួន។
ក្រោយពី សម្លាប់ប្រពន្ធនិងកូន ជនសង្ស័យបាន យកកាំបិតខ្វែវកាត់ដៃប្រពន្ធទាំងសង ខាងរួចលើកបង្ហាញអ្នកភូមិនិងសមត្ថ កិច្ចមើលទៅដូចជាមនុស្សកំរោល ចូល។ ឃើញភាពសាហាវយង់ឃ្នងបែប នេះ អ្នកស្រុកអត់ទ្រាំនឹងទង្វើបែបនេះ មិនបានក៏ប្រើដុំថ្មនិងដំបងកាត់ទោស ជនសង្ស័យឱ្យស្លាប់នៅកន្លែងកើតហេតុ តែម្ដង៕ Cambodia News