ប្រទេស​អូស្ត្រាលី​រង​ការ​រិះ​គន់​លើ​ផែនការ​កាត់​ជំនួយ

ផែន​ការ​ របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​កាត់​ជំនួយ​​​ផ្តល់​ទៅ​​ក្រៅ​ប្រ​ទេស​​ បាន​រង​​ការរិះគន់​ពី​មហា​ជន​ជា​ច្រើន​នាក់​នា​ទី​ក្រុង​ញូយ៉ក។

មាន ​មហា​ជន​ប្រមាណ ៧ម៉ឺន ៥​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ  Central Park ក្នុង​​​​ទីក្រុង​ញូយ៉ក​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​ប្រឆាំង​ភាព​ក្រី​ក្រ​នៅ​ទូទាំង​ ពិភព​លោក ដែល​ការ​ប្រគុំ​តន្រី្ត​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក អគ្គលេខាធិការអង្គការ​សហ​ប្រជា​ជាតិ​លោក បាន គីមូន ព្រម​ទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ។ ប្រធាន​គម្រោង​ភាពក្រីក្រ​ពិភព​លោក​អូស្ត្រាលី លោក Hugh Evans បាន​ថ្លែង​ប្រាប់​មហាជន​ អំ​ពី​គម្រោង​របស់​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលីក្នុង​ការ​កាត់​បន្ថយ​ ប្រាក់​ជំនួយ​ ៤ពាន់​៥រយ​លាន​ដុល្លារ​ពី​កញ្ចប់​ជំនួយ។

លោក Evans បាន​ជំរុញ​លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​គម្រោង​នេះ​វិញ ដោយ​លោក​បាន​ហៅ​គម្រោង​កាត់​បន្ថយ​ជំនួយ​នេះ​ថា​ជា​អាកប្បកិរិយា​នយោបាយ​មិន ​ល្អ ដែល​លោក​លើក​ឡើង​ថា​គម្រោង​នេះ​នឹង​កំណត់​នូវកេរ្តិ៍​ឈ្មោះ​ប្រទេស​ អូស្ត្រាលី​ក្នុង​ឆាក​អន្តរជាតិ៕(Radio Australia)

Related Articles

Back to top button
Close
Close