អ្នកសេដ្ឋកិច្ចបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយប្រទេសក្រីក្រ
សេដ្ឋកិច្ច វិទូអូស្ត្រាលីមួយរូបបានធ្វើការអំពាវនាវដល់រដ្ឋាភិបាលឲ្យធ្វើ ការកាន់តែជិតស្និទ្ធថែមទៀតជាមួយប្រទេសក្រីក្រដើម្បីធានាថា ប្រទេសទាំងនោះមិនប្រើប្រាស់កុមារជាកម្លាំងពលកម្មក្នុងការផលិត សម្ភារៈដែលគេប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី។
ការ ស៊ើបអង្កេតមួយធ្វើឡើង ដោយ Sydney Morning Herald បានបង្ហាញថា កុមារនៅក្នុងប្រទេសឥណ្ឌា កំពុងផលិតបាល់ទាត់ដែលគេយកមកលក់ក្នុងប្រទេសអូស្ត្រាលី ដោយទទួលបានប្រាក់ចំណូលត្រឹមតែមួយដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
សេដ្ឋកិច្ចវិទូ លោក Tim Harcourt មានប្រសាសន៍ថា គេបានឃើញភស្តុតាងរួចជាស្រេចហើយ ពីទាសភាពក្នុងចំណោមកម្មករអន្តោប្រវេសន៍ ដែលកំពុងបំពេញការងារសាងសង់ត្រៀមការប្រកួតកីឡាពិភពលោក នាទីក្រុងកាតានៅឆ្នាំ ២០២២។
លោកបន្តទៀតថា រដ្ឋាភិបាល និងស្ថាប័នកីឡាត្រូវតែធានាថាគ្មានការកេងប្រវ័ញ្ចកម្លាំងពលកម្ម មនុស្សនោះទេ៕ (Radio Australia)