រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​ព្រមាន​ដល់​អ្នក​សុំ​ស្វែង​សិទ្ធិ​ជ្រកកោន

រដ្ឋ​ មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​លោក Scott Morrision បាន​ព្រមាន​ដល់​ប្រជា​ពលរដ្ឋ​​ប្រទេស​លីបង់​​​ កុំ​ឲ្យ​ប្រើ​ប្រាស់​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ ​ជា​លេស​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អូស្ត្រាលី។

មាន ​របាយការណ៍​ថា​ ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​កំពុង​ផ្តល់​លិខិត​ឆ្លង​ដែន​ជន​ជាតិស៊ីរី​ នៅ​ប្រទេស​លីបង់ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ជន​អន្តោ​ប្រវេសន៍​សេដ្ឋកិច្ច​ ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អូស្ត្រាលី។

លោក ​ Morrison បាន​ប្រាប់​វិទ្យុ Macquarie ថា ប្រទេស​អូស្ត្រាលី​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី​តាម​ផ្លូវការ ប៉ុន្តែ​ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច​នឹង​ត្រូវ​បដិសេធ៕ (Radio Australia)

Related Articles

Back to top button
Close
Close