រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​

សុខភាព​៖ ជំងឺ​សរសៃឈាម​បេះដូង ​និង​ជំងឺខ្សោយបេះដូង ឬ​ជំងឺ​គាំងបេះដូង​សុទ្ធតែ​ជា​បញ្ហា​បេះដូង ដែល​ត្រូវការ​ការព្យាបាល​ខុសៗ​ គ្នា ប៉ុន្តែ​អាច​មាន​រោគសញ្ញា​ប្រកាសអាសន្ន​ស្រដៀង​គ្នា​។ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ទទួលបាន​ការធ្វើ​ រោគវិនិច្ឆ័យ​ដែល​ត្រឹមត្រូវ និង​ព្យាបាល​ទាន់ពេលវេលា​។

Can7រោគសញ្ញា​ញឹកញាប់​បំផុត​របស់​ជំងឺ​សរសៃឈាម​បេះដូង គឺ​ការឈឺ​ដើមទ្រូង ការឈឺ​ដើមទ្រូង​បែបនេះ​អាច​ជា​ការ​មិន​មាន​ផាសុខភាព​, ធ្ងន់​, មាន​អ្វី​រឹត​, ឈឺ​, ក្រហាយ​, ណែន​, មាន​អ្វី​សង្កត់​, ឈឺចាប់​ខ្លាំង​ក្នុង​ទ្រូង​។ វា​អាច​ច្រឡំ​នឹង​អាការៈ​ក្រហាយ​ដើមទ្រូង​ដែល​បណ្តាល​មកពី​ក្រពះ​មិន​រំលាយ​ អាហារ​។ ការឈឺ​ដើមទ្រូង​ក៏​អាច​អោយ​មាន​អារម្មណ៍​ឈឺចាប់​ចាក់​ទៅ​ស្មា​, ដៃ​, ក​, បំពង់ក​, ថ្គាម ឬ​ខ្នង​ផងដែរ​។​

រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា​ ពិបាក​ដកដង្ហើម​, ញ័រ​ដើមទ្រូង (​បេះដូង​ដើរ​ខុស​ចង្វាក់​) ,បេះដូង​ដើរ​ញ៉ាប់​ជាង​មុន​ ,អស់កម្លាំង ឬ​វិលមុខ​ ,ចង្អោ​រ​ ,បែក​ញើស បើសិន​ជា​អ្នក​ចាប់ផ្តើម​មាន​រោគសញ្ញា​ថ្មីៗ ឬ​រោគសញ្ញា​ចាស់ៗ​នោះ​កាន់តែ​កើនឡើង​ញឹកញាប់ ឬ​ធ្ងន់ធ្ងរ​​ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ទទួលបាន​ការធ្វើ​ រោគវិនិច្ឆ័យ​ដែល​ត្រឹមត្រូវ និង​ព្យាបាល​ទាន់ពេលវេលា​៕ វត្តី​/Cambodia News
​​

Related Articles

Back to top button
Close
Close