លោកស្ត្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីដឹកនាំការប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី លោកស្រី Julie Bishop បានដឹកនាំការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជា លើកដំបូង ក្នុងទីក្រុងញូវយ៉ក។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន បានស្វាគមន៍លោកស្រី Julie Bishop ដោយពាក្យថា “Madam President” ឬ លោកស្រីប្រធាន។
លោក បាន គីមូន មានប្រសាសន៍ថា លោកស្រីប្រធាននៃក្រុមប្រឹក្សាសន្តិសុខ… ជាបឋម ខ្ញុំសូមគោរពស្វាគមន៍ការចូលរួមក្នុងដំណែងជាប្រធានរបស់ក្រុម ប្រឹក្សាសន្តិសុខនេះ យ៉ាងឆាប់រហ័សបន្ទាប់ពីទទួលបានការតែងតាំងជារដ្ឋមន្ត្រីការ បរទេសរបស់រដ្ឋាភិបាលអូស្ត្រាលីថ្មី។ លោកស្រីអាចទុកចិត្តលើខ្ញុំ ហើយខ្ញុំសូមជូនពរលោកស្រីសព្វសាធុការពរ និងសូមទទួលបានជោគជ័យបន្តទៀត៕ (Radio Australia)