ហ៊្វីលីពីនជួបវិបត្តិមនុស្សធម៌ដោយសារចម្បាំងរាំងជល់ខ្លាំងក្លាអស់ពេល២អាទិត្យ
អង្គការសហប្រជាជាតិនិយាយ ថា វិបត្តិមនុស្សធម៌មួយបានកើតមានឡើង នៅក្នុងប្រទេសហ៊្វីលីពីន ក្រោយពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា អស់ពេល២អាទិត្យ រវាងកងទ័ពរដ្ឋាភិបាលនិងកងបះបោរអ៊ិស្លាម។
ចម្បាំង រំាងជល់នេះ បានកើតមានឡើងនៅពេលដែលកងបះបោរដណ្ដើមយកបានក្រុង Zamboanga ឋិតនៅ ភាពខាងត្បូងនៃប្រទេសហ៊្វីលីពីន នៅក្នុងយុទ្ធនាការមួយរបស់ពួកគេ ក្នុងការបង្កើតរដ្ឋអ៊ិស្លាមឯករាជ្យមួយ។
អង្គការសហប្រជាជាតិនិយាយថា មានមនុស្សប្រមាណជា១សែន៣ម៉ឺននាក់បានបង្ខំខ្លួនចាកចេញពីលំនៅ ដ្ឋាន នៅក្នុងពេលដែលគេហដ្ឋានជាងមួយម៉ឺនខ្នងបានរងការបំផ្លិចបំផ្លាញ។
មានការ យល់ឃើញថា ប្រជាពលរដ្ឋប្រមាណជា៧ម៉ឺននាក់កំពុងតែរស់នៅក្នុងបរិវេណលេងកីឡា ដែលមានស្ថានភាពចង្អៀត ហើយពុំមានបង្គន់ប្រើប្រាស់ និងទឹកស្អាតគ្រប់គ្រាន់នោះទេ៕(Radio Australia)