កម្ពុជាមិនបិទហ្វេសប៊ុកទេ
ភ្នំពេញ៖ ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃទី២៥ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រព័ន្ធ Facebook (ហ្វេសប៊ុក) មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋទទួលបានព័ត៌មាន ក៏ប៉ុន្តែលោកស្នើសុំឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ Facebook ទាំងអស់ត្រូវមានការទទួលខុសត្រូវ រួមជាមួយភាពវាងវៃ ក្នុងការគិតគូរថា ព័ត៌មានណាពិត និងព័ត៌មានណា មិនគួរទទួលយក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ថាកុំឲ្យមានភាពភ័យបារម្ភអំពី អនាគតនៃការប្រើប្រាស់ Facebook ដោយលោកបញ្ជាក់ថា រដ្ឋាភិបាល ដែលមានលោកជាអ្នកដឹកនាំ មិនមានគម្រោងបិទមិនឲ្យប្រើ Facebook នោះទេ។
ក្នុង ថ្ងៃជាមួយគ្នាផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់តំណាងរាស្ត្រសភា ថាឲ្យគិតគូររៀនសូត្រនូវបច្ចេកវិទ្យាថ្មី ធ្វើយ៉ាងណា ដើរឲ្យទាន់សភាពការណ៍ ព្រោះរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងរៀបចំឲ្យមាន Laptop ឬ កុំព្យូទ័រ ជូនតំណាងរាស្ត្រសភាម្នាក់មួយគ្រឿង៕ នាង/Cambodia News