វិធីបង្ការការចម្លងជំងឺផ្តាសាយ
Cambodia News/
ដោយ ៖ វត្តី/
ផ្តាសាយគឺជាជំងឺឆ្លងដែលឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ វាធ្វើអោយប៉ះពាល់ដល់ច្រមុះ និងបំពង់ករបស់អ្នក ដែលធ្វើអោយអ្នក ហៀរសម្បោរ តឹងច្រមុះ មិនអាចដកដង្ហើមតាមច្រមុះបាន ដូច្នេះអ្នកព្យាយាមដកដង្ហើមតាមមាត់ និងរលាកបំពង់ក ឬស្ងួតបំពង់ក ក្អក ភ្នែកក្រហម និងហៀរទឹកភ្នែក។
អ្នកអាចចម្លងជំងឺផ្តាសាយទៅនណាម្នាក់នៅពេលអ្នកក្អក ឬក៏ក្រដាសតាមរយះខ្យល់ជុំវិញពួកគេ ឬតាមរយះទឹកមាត់របស់អ្នក ដូច្នេះដើម្បីចៀសវៀងការចម្លងនេះ នៅពេលក្អក ឬក្រដាស់អ្នកត្រូវប្រើក្រដាសជូតមាត់ ហើយបោះចោលក្នុងធុងសំរាម សូមកុំទុកក្រដាស់ជូតមាត់នោះក្នុងហោបៅ របស់អ្នកព្រោះវាពោពេញដោយមេរោគ។
បើអ្នកគ្មានក្រដាស់ជូតមាត់ទេ សូមក្អកឬក្រដាស់ដោយយកដៃខ្ទប់មាត់ ហើយលាងដៃរបស់អ្នកអោយបានស្អាត និងសាប៊ូ ឬទឹកក្តៅអ៊ុនៗព្រោះវាអាចសម្លាប់មេរោគបានយ៉ាងល្អ។
អ្នកត្រូវសម្រាកនៅផ្ទះរហូតបានជាសះស្បើយតាមដែលអាចទៅរួច មួយទៀតបើអ្នកបានប្រស្រ័យទាក់ទងជាមួយអ្នកកើតជំងឺផ្តាសាយ សូមរួសរាន់ដើម្បីលាងដៃរបស់អ្នកអោយបានញឹកញាប់៕