ចិន​លុបចោល​ការ​នាំចេញ​ឧបករណ៍​ដែលអាច​ប្រើ​សំរាប់​ផលិត​អាវុធនុយក្លេអ៊ែរ​ទៅអោយ​កូរ៉េខាងជើង​

ចិន​បាន​​ប្រកាស​​​លុបចោល​រាល់ការ​នាំចេញ ​សម្ភារៈ​​នានា ដែល​អាច​ប្រើ​ផលិត​ជា​មីស៊ីល រឺ​ក៏​អាវុធ​នុយ ក្លេអ៊ែរ ទៅ​អោយ​ប្រទេស​កូរ៉េ​ខាងជើង។ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ក្រសួង​ពាណិជ្ជកម្ម​ចិន និង​រដ្ឋបាល​រដ្ឋ​ចិន​ចំនួន​បី​ បាន​ចេញ​បញ្ជី​​កម្រាស់​២៣៦ទំព័រ​មួយ ជា​សាធារណៈ​ បង្ហាញ​ពី​សម្ភារៈ​ដែលហាមឃាត់​មិន​អោយ​​នាំចេញទៅកូរ៉េ​ខាងជើង ដែលមាន​ដូច​ជា ធាតុ​ផ្សេងៗ​​អាចប្រើ​សំរាប់​​ផលិត​គ្រឿង​ផ្ទុះ រឺ​ក៏​ប្រព័ន្ធ​កាំជ្រួច​ជាដើម។

ការដែល ​ចិន​ប្រកាស​លុបចោល​ការនាំចេញ​​រាល់​ឧបករណ៍​​ដែល​អាច​ប្រើ​ ផលិត​ជា​មីស៊ីល រឺ​ក៏​ជា​អាវុធ​នុយក្លេអ៊ែរ ទៅ​អោយ​​កូរ៉េ​ខាងជើងនេះ គឺ​ទាក់ទងទៅនឹង​សេចក្តី​សំរេច​ផ្សេងៗ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ​ ដែល​បាន​ហាមឃាត់​ការ​ផ្តល់​សព្វាវុធ​ទៅ​អោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង។ នេះ​បើយោងតាម​ការ​អះអាង​របស់​អ្នកទទួលខុសត្រូវផ្នែក​​រដ្ឋបាល​ចិន។

កាលពី ​ថ្ងៃ​ចន្ទ​កន្លងទៅ ក្រសួង​ពាណិជ្ជកម្ម​ចិន និង​រដ្ឋបាល​រដ្ឋ​ចិន​ចំនួន​បី​ បាន​ចេញផ្សាយ​ជា​សាធារណៈ​នូវ​​បញ្ជី​​កម្រាស់​២៣៦ទំព័រ​មួយ បង្ហាញ​​នូវ​ឧបករណ៍ដែល​ហាមឃាត់​​មិន​អោយ​នាំចេញ​ទៅកូរ៉េខាងជើង​ មានដូចជា​ ​​ប្រព័ន្ធ​កាំជ្រួច​​ រឺ​ក៏​ធាតុផ្សេងៗ​ដែល​អាច​​បំផ្លែង​អោយ​ទៅ​ជា​ធាតុផ្ទុះ​​នៃ​អាវុធ​ នុយក្លេអ៊ែរ។

គួររំលឹក​ថា កាលពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៩ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ទណ្ឌកម្ម​​ចំនួនពីរ​ ប្រឆាំង​ទៅ​នឹង​ក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​រួចមក។ ទណ្ឌកម្ម​ទាំងពីរ​​នោះ គឺ​ជា​ការ​ហាមឃាត់​មិន​អោយ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ និង​រាល់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​អាច​ប្រើ​ផលិត​ជា​អាវុធ​នុយក្លេអ៊ែរ និង​គ្រឿង​​ឧបសម្ព័ន្ធទៅអោយ​កូរ៉េខាងជើង។ បន្ទាប់​ពី​ក្រុងព្យុងយ៉ាង​​​បានជួបបរាជ័យ​ក្នុង​ការ​​សាកល្បង​​បាញ់​បង្ហោះ ​ផ្កាយរណប​​​​​​នៅឆ្នាំ​២០១២​មក អង្គការ​សហប្រជាជាតិ​បាន​ពង្រឹង​ទណ្ឌកម្ម​នេះ​បន្ថែមទៀត ពិសេស​នៅពេល​ដែល​កូរ៉េ​ខាងជើង​​បាន​សាកល្បង​នុយក្លេអ៊ែរ​​ជាលើកទីពីរ​ និងជា​​លើក​ទីបី​ក្រោយៗ​មកទៀត។

ដោយឡែក​ ចិន​បាន​បដិសេធ​មិន​ទទួលស្គាល់​ថា ខ្លួន​បាន​ប្រគល់​យានយន្ត​សំរាប់​​​បាញ់​មីស៊ីល​​ទៅអោយ​កូរ៉េខាងជើង​ កាលពី​ឆ្នាំ​២០១១ ដូច​ដែល​កាសែត​ជប៉ុន​​មួយ បាន​ចុះផ្សាយ​នោះទេ។ ​

គួរបញ្ជាក់ថា អ្នកជំនាញ​អន្តរជាតិ​ធ្លាប់​បាន​ចោទ​ក្រុងប៉េកាំង​ ថា​បាន​រំលោភ​​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ ដោយ​​សារ​តែ​នៅក្នុង​ការដង្ហែក្បួន​យោធា​ក្រុងព្យុងយ៉ាង​ ពួកគេ​បាន​សង្កេត​ឃើញ​មាន​ យានយន្ត​សំរាប់​បាញ់​មីស៊ីលរបស់​ចិន​​​មួយគ្រឿង។

ទោះយ៉ាងនេះក្តី ​ចិន​បាន​ធានាប្រាប់​អាមេរិក​ថា​ ខ្លួន​គោរព​ទៅតាម​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ ដែល​បាន​ដាក់​ទៅ​លើ​​​ក្រុងព្យុងយ៉ាង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close