អ្នកជំនាញនិយាយថា ក្រុមសកម្មប្រយុទ្ធសូម៉ាលីនឹងទទួលបានសមាជិកថ្មីចុះចូលទៀត
អ្នកជំនាញផ្នែកភេរវកម្ម និយាយថា បណ្ដាញក្រុមសកម្មប្រយុទ្ធដែលហៅថា Al-Shabaab ដែលទទួលខុសត្រូវក្នុងការវាយប្រហារនៅផ្សារទំនិញមួយក្នុង ទីក្រុង Nairobi នៃប្រទេស Kenya អាចនឹងមានចំនួនសមាជិកថ្មីចុះចូលច្រើនឡើងថែមទៀត នៅក្រោយព្រឹត្តិការណ៍វាយប្រហារ ឡោមព័ទ្ធផ្សារនោះដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ ជីវិតនោះ។
លោក M-J Gohel (GO-hell) មក ពីមូលនិធិអាស៊ី ប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និយាយថា អង្គការចាត់តាំងរបស់ក្រុមសកម្មប្រយុទ្ធដទៃទៀត ក៏នឹងចងបណ្ដាញជាមួយនឹងក្រុម Al- Shabaab របស់សុម៉ាលីនេះផងដែរ៕ (Radio Australia)