សម រង្ស៊ី៖ យើង​ចូល​រួម​ប្រជុំ​ចរចា ​ដើម្បី​រក​យុតិ្តធម៌​ មិន​ចរចា ​ដើម្បី​ដំណែង​អ្វី​ទេ​

ភ្នំ​ពេញ​៖ នៅព្រឹក​ថ្ងៃពុធទី ២៥ ខែកញ្ញានេះ​ រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធាន គណ​បក្ស​សង្រ្គោះជាតិ (CNRP) ថ្លែងនៅ ក្នុងសន្និសីទ កាសែតស្តីពី ជំហរបស់CNRP ជុំវិញស្ថានការណ៍ នយោបាយបច្ចុប្បន្ន នាទីស្នាក់ការកណ្តាល គណបក្ស សង្រ្គោះជាតិ។

Lay-402នៅ​ក្នុងសន្និសីទ កាសែត ​លោក សម រង្ស៊ី បាន​ថ្លែង​ថា« យើងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងសហការណាមួយជាមួយ រដ្ឋាភិបាលបែបនេះទេ។ ការ ប្រជុំរដ្ឋសភា កន្លងមកជា ការ​រំលោ​ភ​រដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ រូមទាំងការបង្កើត រដ្ឋាភិបាលនិងរដ្ឋសភា តាមរយៈ ការបោះឆ្នោត ជា​កញ្ចប់។

លោក ​សម រង្ស៊ី បន្ត​ថា ការបោះឆ្នោតបែបនេះ គ្មានការបកស្រាយឱ្យ បានច្បាស់លាស់នោះទេ។ វាជាការដើរថយក្រោយ ជារបបឯកបក្ស ខុសពី ខ្លឹមសារកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ​១៩៩១​នោះទេ ។ គោលជំហររបស់យើង មិនត្រឹមទទួលស្គាល់ទេ ប៉ុន្តែថែមអំពាវនាវ ប្រទេសហត្ថលេខី កិច្ចព្រមព្រៀង កុំផ្តល់អ្វី មួយទៅឱ្យរដ្ឋាភិបាល ដែលមិនស្របច្បាប់ និងសូមក្រុមហ៊ុន អន្តរជាតិ កុំមកចរចាមករកស៊ីឱ្យសោះ។ ព្រោះថ្ងៃ ណាមួយ រដ្ឋាភិបាលប្រជាធិបតេយ្យ នឹង​សើ​រើរាល់​កិច្ច​ព្រមព្រៀង មិនប្រក្រតីឡើងវិញ។

ជា​មួយ​គ្នា​នោះ​ លោក កឹម សុខា  បាន​លើក​ឡើង​ថា យើងគោរពឆន្ទៈម្ចាស់ឆ្នោត កុំ​ឱ្យ​យើង​ធ្វើ​ការ​ជាមួយគេ។ យើងគោរពគោលការណ៍ ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ដែល​ជា​ចែង​ពី​ប្រជា​ធិប តេយ្យសេរី ពហុបក្ស​ យើងមិនចូលដៃ មិនគោរពរ ដ្ឋធម្មនុញ្ញ ជាមួយគេទេ។

សម រង្ស៊ី៖ យើងត្រូវស្វែងរកការពិត​ ទាមទារឱ្យមានការគណៈកម្មាធិការឯករាជ្យ ដើម្បី ស៊ើប អង្កេតភាព មិន ប្រក្រតីនានាជាមុនសិន​ យើង​ចូលរួមប្រជុំ ​ ​ចរចា ដើម្បីរក យុតិ្តធម៌ មិន ចរចា ដើម្បីដំណែងអ្វីទេ៕ Cambodia News

Related Articles

Back to top button
Close
Close