នាយក​រដ្ឋ​មន្ត្រី​ អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​នឹង​ទឹក​ជំនន់​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា នេះ  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ជា​តិ និង​ក្រោម​ជាតិ បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជួយ​ប្រជាពលរដ្ឋ ខណៈ​​ទឹកជំនន់ កំពុង​ក្លាយជា​បញ្ហា​ព្រួយបារម្ភ​។​

Cam2ក្នុង​ការបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពុង​រងការគំរាម​កំហែង​​​ច្រើន​ពី​ទឹកជំនន់​។ លោក​បន្តថា ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង អាច​ស្រក​នៅថ្ងៃនេះ​។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ចំណែក​នៅ​ខេត្ត​ព្រៃ​វែង និង​កណ្តាល ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន ដោយសារ​ទឹក​អាច​ធ្លាក់​មក​ខេត្ត​ទាំងនោះ​។​

​លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់​ក្នុង​ការជម្លៀស ការ​ផ្តល់​ស្បៀងអាហារ និង​ការថែទាំង​សុខភាព​ជា​ដើម និង​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​សុវត្ថិភាព​ក្រុមគ្រួសារ ជាពិសេស​ផ្ទះ​ដែល​ងាយ​រងគ្រោះ​។

​ចំណែក​នៅ​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ និង​បន្ទាយមានជ័យ ក៏​កំពុង​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ​។​

​លោក ញឹម វណ្ណដា អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យដឹងថា មនុស្ស ៧​នាក់ នៅ​ខេត្ត កំពង់ចាម បាន​ស្លាប់​ដោយ​គ្រោះទឹកជំនន់ និង​នៅ​ខេត្ត​ក្រចេះ មនុស្ស​២​នាក់ បាន​ស្លាប់​៕ Cambodia News

Related Articles

Back to top button
Close
Close