សម្តេចហេង សំរិន ជាប្រធាន លោក ងួន ញ៉ិល អនុប្រធានទីមួយ និងលោកស្រី ឃួនសុដារី អនុប្រធានទីពីរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៣នេះ រដ្ឋសភាបានចាប់ផ្តើមបើកសម័យប្រជុំសភាលើកទី១របស់ខ្លួនទៀតហើយ បើទោះបីជាគ្មានតំណាងរាស្រ្តជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិទាំង ៥៥រូបក៏ដោយនោះ។
បើតាមរបៀបវារៈនៃកិច្ចប្រជុំសភាថ្ងៃនេះ គឺធ្វើឡើងដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភា អនុប្រធានទាំង២ និង ប្រធានគណៈកម្មការសភាចំនួន៩ ផ្សេងទៀត។ បន្ទាប់ពីបោះឆ្នោតជ្រើសរើសផ្តល់ការទុកចិត្តលើក្បាលម៉ាស៊ីនរដ្ឋ សភារួចហើយនោះ សមាជិកសភាទាំងអស់ ក៏នឹងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីផងដែរ។
រដ្ឋសភាបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភារួចហើយកាលពីព្រឹក ថ្ងៃទី២៤ ខែកញ្ញា នេះ ដោយមិនមានអ្វីកែប្រែឡើយ គឺសម្តេចហេង សំរិន ជាប្រធាន លោក ងួន ញ៉ិល អនុប្រធានទីមួយ និងលោកស្រី ឃួនសុដារី អនុប្រធានទីពីរ។
ចំណែកតំណែងប្រធានគណៈកម្មការទាំងប្រាំបួនក៏មិនមានអ្វីប្រែប្រួលឡើយ ដោយភាគច្រើនបំផុតគឺសមាសភាពដដែល៕ Cambodia News