មូលហេតុដែល បណ្តាលឲ្យហូរឈាមទៀតក្រោយពីរាំងរដូវ
សុខភាព៖ ការហូរឈាមក្រោយពីស្ត្រីម្នាក់រាំងរដូវហើយ គឺនៅពេលអ័រម៉ូន Estrogen ថយចុះក្រោយពេលរាំងរដូវ វានឹងមានការប្រែប្រួលមួយក្នុងកម្រាលទ្វារមាសអាចជា ស្តើង, ស្ងួត និងមិនសូវយឺតដូចមុន ពេលនោះ ជាលិការទ្វារមាសអាចនឹងរហែក ឬរលាកទើបបណ្តាលអោយហូរឈាមបាន។
ដុំសាច់ប៉ូលីពដែលលូតលាស់មិនមែនមហារីគ និងផ្ទុកទៅដោយជាលិការកម្រាលខាងក្នុងរបស់ស្បូនដែរនោះ អាចបណ្តាលអោយហូរឈាមតាមទ្វារមាសបានក្រោយពីរាំងរដូវរួច។ ការលូតលាស់របស់វាត្រូវភ្ជាប់ទៅនឹងជញ្ជាំងស្បូន និងផ្ទៃខាងក្នុងរបស់ស្រទាប់ Endometrium របស់ស្បូន និងធ្វើអោយមករដូវមិនទៀងទាត់ និងមករដូវច្រើនៗទៀតផង។
ដុំសាច់ប៉ូលីពក៏កើតមានក្នុងមាត់ស្បូន ឬក្នុងបំពង់មាត់ស្បូនបានដែរ ដូច្នេះហើយទើបធ្វើអោយហូរឈាម និងរលាកបាន។ ស្ត្រីដែលស្ថិតក្នុងដំណាក់កាលក្រោយរាំងរដូវ នឹងអាចមានអាការៈហូរឈាមទៀតក្រោយពីរួមភេទរួចដោយសារតែដុំសាច់ មួយនេះ។
ការបង្ករោគមួយនៅលើស្បូនប្រហែលជាហេតុផលមួយផ្សេងទៀតដែលនាំអោយ ស្ត្រីរ៉ាំងរដូវហើយនៅហូរឈាមតាមទ្វារមាសទៀត។ ក្នុងពេលបង្ករោគនេះ ស្ត្រីប្រហែលជាធ្លាប់មានការហូរឈាមតាមទ្វារមាសក្រោយពីរួមភេទ, ពិនិត្យក្នុងអាងត្រគៀក ឬធ្វើតេស្ត Pap Smear។
រឿងនេះច្រើនតែបណ្តាលមកពីការថយចុះនៃអ័រម៉ូន Estrogen និងភាពស្តើងនៃផ្ទៃកម្រាលរបស់ស្បូន។ ដូច្នេះស្ត្រីត្រូវតែប្រុងប្រយ័ត្នទៅលើសកម្មភាពរួមភេទ ឬការពិនិត្យទ្វារមាសទាំងអស់ ព្រោះវាអាចធ្វើអោយរហែកកម្រាលដ៏ស្តើងរបស់ស្បូន និងហូរឈាមបាន៕ វត្តី/Cambodia News