ពលរដ្ឋ​នៅ​កោះ Christmas Island នឹង​រាយការណ៍​ឲ្យ​ពួក​អ្នក​កាសែត​អំពី​រឿង​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​

ពល​រដ្ឋ​នៅ​លើ​កោះ Christmas Island និយាយ​ថា ពួក​គេ​នឹង​ដើរ​តួនាទី​ផ្ដល់​ដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ដែល​ មាន​កាណូត​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​អូស្រ្ដាលី​ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​របស់​អូស្រ្ដាលី​សម្រេច​ចិត្ដ​មិន​ផ្ដល់​ព័ត៌មាន ​នេះ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក Scott Morrison រដ្ឋមន្រ្ដី​ក្រសួង​អន្ដោ​ប្រវេសន៍​អូស្រ្ដាលី​ទើប​ឡើង​កាន់​តំណែង​ កំពុង​រៀប​ចំ​ផែន​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្ដាហ៍​វិញ ជា​ជាង​ចេញ​ការ​ប្រកាស​ព័ត៌មាន​រាល់​ពេល​ដែល​មាន​ការ​ស្ទាក់​ចាប់​បាន​កាណូត ​ណា​មួយ​នោះ។

លោក​បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ជួយ​កម្ចាត់​ដល់​ពាណិជ្ជ​កម្ម​រត់​ពន្ធ​មនុស្ស​ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​តិច​តួច​ដល់​ពួក​ជន​ទាំង​នោះ​។

កាល​ពី​ ម្សិល​មិញ​មាន​កាណូត​មួយ​គ្រឿង​ទៀត​ដឹក​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​៣០​នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​កោះ​នេះ ហើយ​នេះ​គឺជា​ករណី​ដែល​គេ​បាន​ដឹង​ថា មាន​កាណូត​ធ្វើ​ដំណើរ​មក​ដល់​ជា​លើក​ដំបូង​តាំង​ពី​រដ្ឋាភិបាល​ថ្មី​របស់​ អូស្រ្ដាលី​ស្បថ​ចូល​កាន់​តំណែង​។

លោក Gordon Thomson សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ម្នាក់​នៃ​កោះ​ Christmas Island និយាយ​ថា ពល​រដ្ឋ​នៅកោះ Christmas ​បាន​សម្រេច​ចិត្ដ​ធ្វើ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ៕ (Radio Australia)

Related Articles

Back to top button
Close
Close