កំដៅ​ផែន​ដី និងកម្រឹត​ទឹក​សមុទ្រ​ប្រែប្រួលយ៉ាង​ខ្លាំង​ក្នុង​សតវត្សរ៍​ចុង​ក្រោយ​នេះ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ របស់​ ក្រុម​ប្រឹក្សា​អន្តរ​រដ្ឋាភិបាល​ ស្តី​អំពី​បម្រែ​បម្រួល​​អាកាសធាតុ​ បាន​ឲ្យ​ដឹង​​ថា​ កំដៅ​ផែន​ដី​​ពិភព​លោក​ បាន​កើន​ឡើង​​ជាង​៤​អង្សារ  ដែល​មិន​គូរឲ្យ​ជឿ​​ក្នុង​សតវត្សរ៍​​នេះ។

ចាប់​តាំង​ពី​មុនសម័យ​​ឧស្សាហ៍​កម្ម  សី​តុណ្ហភាព​ពិភព​លោក បាន​កើន​ឡើង​ប្រមាណជា ១​អង្សារ​​​។

កម្រឹត ​ទឹក​សមុទ្រ​ ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​​​កម្ពស់​ ១​ម៉ែត្រ នៅ​ចុង​សតវត្សរ៍​នេះ។  ការកើន​ឡើង​នេះ​​ មាន​ចំណែក​បណ្តាល​មក​​ពី​ការ​រលាយ​យ៉ាង​លឿន​នៃ​ដុំ​ទឹក​កក។

លោក​ សាស្ត្រាចារ្យ Steve Sherwood នៃ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​បម្រែ​បម្រួល​អាកាសធាតុ​​ របស់​សាកល​វិទ្យា​ល័យ​ New South Wales បាន​មាន​ប្រសាសន៍​ថា ​ការប្រែប្រួល​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​៕ (Radio Australia)

Related Articles

Back to top button
Close
Close