ពៅ ​ភិរុណ ​មក​លេង​ស្រុក​ឆ្លៀត​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​

ភ្នំ​ពេញ ៖ អ​តី​ត​តា​រា​​ស​ម្តែង​ ​ល្បី​ឈ្មោះ​គួ​ស​​ម​កាល​​ពីអំ​ឡុង​ប៉ុន្មា​ន​ឆ្នាំ​មុ​ននេះលោក​ពៅ ភិ​រុណបា​នឆ្លៀ​ត​ពេ​លបង្ហាញ​វត្ត​មា​នតាមកញ្ចក់​ទូរ​ទស្សន៍ជាថ្មី ​ក្រោយចា​ក​ចេញទៅរស់នៅ​ទឹ​កដីអា​មេរិកអស់ជាច្រើន​ឆ្នាំមកនេះ​។

​បើទោះបីជាបា​នចាកចោលស្រុ​កចេញ​ទៅរស់​នៅក្នុ​ងទឹ​កដីមហាអំណា​ចមួយនេះក៍ដោយ ប៉ុន្តែតារាសម្តែ​ង​រាង​សង្ហា​រូប​នេះ​ត្រូវបានគេសង្កេតឃើញថា  ជាញឹកញា​ប់លោកបានចំណាយពេ​លមក​លេ​ងស្រុ​ក​កំ​ណើតមិន​សូ​វ​ជា​អា​ក់ខា​ន​ឡើ​យ​។​ថ្មី​ៗ​នេះ​លោកពៅ​ ​ភិ​រុ​ណ​បា​ន​មក​កា​ន់​កម្ពុជា​សារជា​ថ្មីព្រ​មទាំងបានឆ្លៀ​តពេ​​លឡើ​ងប​ង្ហាញ​មុ​ខតាមកញ្ចក់ទូរ​ទស្សន៍​ថែមទៀតផង។

Cam1គេនៅ​ចាំ​បានថាកា​លពីអំ​ឡុង​លោក​ពៅ​ ​ភិ​រុ​ណឡើ​ង​កូ​ដ​ក្នុ​ង​វិ​ស័​យ​សិ​ល្បៈ​លោ​ក​មា​ន​កា​រ​ងារធ្វើ​លើ​ទ្រនំ​មួ​យ​នេះយ៉ា​ង​ណែ​នពេញ​ដៃតាំងពីការថតខារ៉ា​អូខេ​សម្តែងភា​ពយន្តពិ​សេ​សអាជី​ពជាធិធីករគឺលោ​កក៍ទទួលបានសំ​ឡេងគាំទ្រយ៉ា​ង​សន្ឋឹ​ក​ណា​ស់ដែរ។

​ដោយឡែក​សម្រាប់ឱកាស​លោ​​​កមក​លេងស្រុ​ក​កំណើ​តលើ​ក​​នេះ​លោក​ពៅ​ ​ភិ​រុ​ណ​បា​ន​គូ​ស​បញ្ជា​ក់​ថា​លោ​កមកលេង​ស្រុកកំ​ណើ​តលើក​នេះមានរយៈពេល​៣សប្តាហ៍ដោយគោ​លដៅគឺមកកម្សាន្តតាមតំប​ន់ទេស​ចរ​ណ៍​មួយចំ​នួន​នៃ​ស្រុក​យើ​ងក៍​ដូចជាជួបជុំបងប្អូននិងមិត្តរួមអាជីពពីមុនៗដែលស្គាល់លោកផងដែរ។លោកបន្តថាកា​រ​ពិត​ទាក់ទិននិងវិស័យ​សិល្បៈ​គឺ​លោ​កបានចា​ត់ទុកខ្លួនឯងដ​កខ្លួនហើយតែពេលមកស្រុកគឺលោកហ្វៃ សំអាង​គាត់​ដឹង​ចេះ​តែ​ហៅ​ឲ្យ​លោក​មក​ជួយសម្តែងក្នុងកម្ម​វិធីគាត់​ព្រោះយ​ល់ថាលោក​ធ្លាប់​មានស្នាដៃក្នុងអាជីពមួយនេះ ។

ទោះយ៉ាងណាលោ​កភិរុណ​ក៍មិនហ៊ានលូកលាន់ការងារចាស់នេះយកមក​ក្តាប់​ក្នុង​ដៃ​ដោយ​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​គេ​អន់ចិត្តនោះទេ។លោកបញ្ជាក់ថាទុកឲ្យក្មេងៗស្រករក្រោ​យ​គាត់​បញ្ចេ​ញសមត្ថភា​ពម្តង​ទៅ​ចុះ​លោកមិនដ​ណ្តើមអ្ន​ក​ណា​ទេ​ដោយសា​រតែលោកឃើ​ញថា​តា​រា​រល​ក​ក្រោ​យគាត់​ចេះច្រើនណា​ស់ក្នុងផ្នែ​កសិ​ល្បៈ​មិ​ន​ថា​តែអាច​សម្តែ​ង​នោះ​ឡើ​យពោ​ល​គឺម្នា​ក់​បា​ន​គ្រ​ប់យ៉ា​ង​។​ ​អ​តី​ត​និស្សិ​តផ្នែ​ក​ទ​ស្ស​នៈវិ​ជ្ជានៅ​សា​ក​លវិទ្យា​ល័យ​ភូ​មិ​ន្ទ​ភ្នំ​ពេ​ញហើ​យ​ឈោ​ង​ចា​ប់​កា​រ​ងា​រ​សិ​ល្បៈ​តាំ​ងពី​នៅ​រៀ​​ន​រូ​ប​នេះ​ថ្លែ​ងទៀ​ត​ថា​លោក​មិ​ន​ទា​ន់​ដឹ​ងថា​អាច​ឡើ​ង​ម​កបង្ហា​ញ​វ​ត្ត​មា​ននៅ​តា​​​ម​ក​ម្មវិ​ធី​ទូ​រ​ទស្ស​ន៍មួ​យ​ចំ​​នួ​នទៀ​តឬយ៉ាង​ណា​ទេ​ព្រោះគោ​លដៅ​របស់​លោ​ក​គឺ​ម​ក​លេ​ង​ស្រុ​ក​បែ​ប​ឯក​ជ​ន​ប៉ុ​ណ្ណោះ​៕ ស.រ/Cambodia News

Cam2

Related Articles

Back to top button
Close
Close