ព្រះ​សង្ឃ​យ៉ាង​តិច​បួន​អង្គ​ ព្រមាន​ដុត​ព្រះ​កាយ​នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង​

ភ្នំពេញ​៖ កាល​ពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ​​មាន​ ព្រះសង្ឃយ៉ាងតិចបួនអង្គ បាន​ព្រមាន​ដុះ​ព្រះកាយ​នៅ​ម្តុំ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ប្រសិនបើ​កម្លាំង​សមត្ថ​កិច្ច​​រាជធានី​ភ្នំពេញ រារាំង​ក្នុង​ការអនុញ្ញាតឲ្យ​ព្រះសង្ឃ ចូល​ទៅ​បួងសួង សម្មាធិ​ខាងមុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​ឲ្យ​ព្រះមហាក្សត្រ ពន្យារ​ពេល​​សម័យ​ប្រជុំ​សភា​។

Cam1រហូតមកដល់​ម៉ោង​ជាង​៤​រសៀល​​ ថ្ងៃ​ដដែល​ ព្រះសង្ឃ​ប្រមាណ​ជាង​៥០​អង្គ បាន​និមន្ត​មក​ខាង​មុខ​សាល​មហោស្រប​ចតុមុខ តែ​ត្រូវបាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង​ ។ ព្រះសង្ឃ​បួន​ប្រាំ​អង្គ ព្រមាន​ដុត​ព្រះកាយ ប្រសិនបើ​អាជ្ញាធរ មិន​អនុញ្ញាតឲ្យ​ចូល​ទៅ​ខាង​មុខ​ព្រះបរមរា​ជ​វាំង​។​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា​៥០​នាក់ ដើម្បី​ការពារ​ព្រះបរមរាជវាំង ដោយ​មាន​ការដាក់​រនាំង​ការពារ​ជុំវិញ​ព្រះបរមរាជវាំង​។​

ប្រព័ន្ធ​សង្គម​ហ្វេ​សប៊ុក ចែករំលែក​ព័ត៌មាន​តៗ​គ្នា​ថា នៅ​ល្ងាច​ម៉ោង​៤​រសៀល​នេះ ព្រះសង្ឃប្រមាណ​ជា​២០០​អង្គ នឹង​ជួបជុំគ្នា ដើម្បី​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី ព្រះតម្រិះ​ពន្យារ​ពេល​សម័យប្រជុំ​សភា​។​ព្រះសង្ឃ ដែលគ្រោងមកបួងសួងនោះ គេ​សង្កេត​ឃើញថា និមន្តមកពីទីស្វែងយល់ព្រះពុទ្ធសាសនា​ ដែលនៅជាប់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ៕ Cambodia News

Related Articles

Back to top button
Close
Close