រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី​រៀបចំ​កាត់​បន្ថយ​បុគ្គលិក​រដ្ឋ​ និង​គ្រប់គ្រង​ការ​ផ្ដល់​ជំនួយ​អន្តរជាតិ​

លោក​ Tony Abbott ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ ទីភ្នាក់ងារ​ AusAID​ ក៏ដូចជា​ស្ថាប័ន​ដទៃទៀត​ទាំងអស់​​នៃ​សេវា​សាធារណៈ​អាច​នឹង​មាន​បុគ្គលិក​តិច ​ជាង​មុន​ក្នុង​រយៈពេល​ឆាប់ៗ​នេះ។​ 

សេចក្ដី ​សម្រេច​ចិត្ត​ដំបូង​របស់​រដ្ឋាភិបាល​ក្រោយ​ពី​បាន​ស្បថ​ ចូល​កាន់​តំណែង​កាល​ពីថ្ងៃ​ម្សិលមិញ​គឺ​បាន​បញ្ចូល​ទីភ្នាក់ងារ​ AusAID ​ទៅ​ក្នុង​ក្រសួង​ការ​បរទេស។​

រដ្ឋាភិបាល​អូស្ត្រាលី​និយាយ​ថា​ ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា​ គោល​បំណង​នៃ​ការ​ផ្ដល់ជំនួយ​គឺ​នឹង​កាន់​តែស្របគ្នា​ទៅនឹង​ផែនការ​ការបរទេស​ របស់​ប្រទេស​អូស្រ្តាលី​​ហើយ​។​

លោក​ Abbott ​មាន​ប្រសាសន៍​ថា​ AusAID ​អាច​នឹង​បាត់បង់​បុគ្គលិក​ជាមួយ​នឹង​ផែនការ​កាន់​បន្ថយ​បុគ្គលិក​រដ្ឋ​ ចំនួន​ ១ម៉ឺន ​២ពាន់​នាក់៕ (Radio Australia)

Related Articles

Back to top button
Close
Close