កុមារីម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី និងម្នាក់ទៀតកំពុងសម្រាកព្យាបាល
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក ឲ្យដឹងថា កុមារីពីរនាក់ បានឆ្លងជំងឺផ្តាសាយបក្សី(H5N1) ក្នុង ពេលថ្មីៗនេះ ហើយម្នាក់ក្នុងចំណោមនោះ បានស្លាប់ ដែលធ្វើឲ្យជំងឺនេះ បានកើនដល់២០ករណី សម្រាប់ឆ្នាំ២០១៣នេះ។
កុមារទាំងពីរនោះ មានម្នាក់គឺកុមារី អាយុ៥ឆ្នាំ មកពីខេត្តតាកែវ និងម្នាក់ទៀតជាកុមារីដដែល អាយុ២ឆ្នាំ មកពីខេត្តកំពត។ កុមារីអាយុ២ឆ្នាំនោះ បានស្លាប់ កាលពីថ្ងៃពុធ ដែលនេះជាករណីទី១១ ក្នុងឆ្នាំ២០១៣នេះ។ ចំណែកស្ថានភាពកុមារី មកពីខេត្តតាកែវ មានសភាពធម្មតា និង កំពុង សម្រាក ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
អង្គការសុខភាពពិភពលោក ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺផ្តាសាយបក្សី នៅថ្ងៃភ្ជុំបុណ្ឌខាងមុខ ដោយសារការចរាចរណ៍សត្វមាន់ទាច្រើន នៅអំឡុងពេលនោះ។ ថ្មីៗនេះ កុមារាម្នាក់ អាយុ១៥ខែ ដែលបានឆ្លងជំងឺគ្រុនផ្តាសាយបក្សីH5N1 នៅរាជធានីភ្នំពេញ តែបានជាសះស្បើយវិញ៕ នាង/Cambodia News