នៅប្រទេសសាម័រគ្រូដែលធ្វើទណ្ឌកម្មរាងកាយសិស្សនឹងត្រូវពិន័យ ឬជាប់ពន្ធនាគារ
មន្ត្រីជាន់ខ្ពស់មួយរូបនៃវិស័យ អប់រំ របស់ប្រទេសដែនកោះសាម័រនៃតំបន់សមុទ្រប៉ាស៊ីហ្វិកខាងត្បូងបានឲ្យ ដឹងថា ប្រទេសនេះកំពុងមានការខ្វែងគំនិតគ្នាទៅលើច្បាប់ថ្មីមួយដែលចែង មិនឲ្យមានការធ្វើទណ្ឌកម្មទៅលើរាងកាយសិស្សនៅក្នុងសាលារៀន។
បច្ចុប្បន្ននេះ គ្រូអាចប្រឈមមុខនឹងពិន័យធ្ងន់ធ្ងរ ឬជាប់ពន្ធនាគារ ប្រសិនគ្រូបានប្រើទណ្ឌកម្មទៅលើកូនសិស្ស។
លោក នាយកប្រតិបត្តិនៃក្រសួងអប់រំប្រទេសសាម័រ Matafeo Falana’ipupu Tanielu Aiafi មានប្រសាសន៍ថា សាលារៀនបានផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការដាក់ពិន័យសិស្ស។
ទោះជាយ៉ាងនេះក្ដី លោកបានមានប្រសាសន៍ប្រាប់កម្មវិធី Pacific Beat នៃវិទ្យុអូស្ត្រាលីថា ច្បាប់ថ្មីនេះបានបង្កើតនូវកម្ដៅនៃការពិភាក្សានៅក្នុងសហគមន៍៕ (Radio Australia)