​ថ្ងៃនេះ​ លោក​ Tony Abbott ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី​២៨​របស់​​ប្រទេស​អូស្ត្រាលី

កាល​ពីព្រឹក​មិញ​នេះ​ លោក​ Tony Abbott ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថ្មី​ និង​គណៈ​រដ្ឋមន្ត្រី​រដ្ឋ​សហពន្ធ​ថ្មី​​​នៃ​ប្រទស​អូ​ស្រ្តាលី​បាន​ស្បថ​ចូល ​កាន់​តំណែង​នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ នាទីក្រុង​​ខេនបេរ៉ា។

លោក Abbott ​មាន​បាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​លោក​នឹង​ចំណាយ​ពេល​បន្ដិច​មុន​នឹង​ចាប់​ផ្ដើម​ដំ​ណើរ​ការ​ការងារ​របស់​ខ្លួន។​

ដប់ ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ លោកស្រី​ Quentin Bryce ​អគ្គទេសាភិបាល​អូស្រ្តាលី ដែលជា​តំណាង​ឲ្យ​​ព្រះ​មហាក្ស​ត្រិយានី​អង់គ្លេស​​បាន​ធ្វើ​ពិធី​ផ្លូវការ​ ក្នុង​ការ​ទទួល​ស្គាល់​លោក​នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត,​ គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​​លោក​ និង​លេខាធិការ​សភា​នៅ​វិមាន​រដ្ឋាភិបាល។

លោក Abbott ​មាន​បាន​ប្រសាសន៍​ថា​ លោក​នឹង​ធ្វើ​ការ​ណែនាំ​ភ្លាម​ទៅ​កាន់​ខុទ្ទការល័យ​នាយក​រដ្ឋមន្ត្រី​ឲ្យ​ រៀបចំ​ផ្នែក​ច្បាប់​ក្នុង​ការ​លុប​ចេញ​នូវ​ពន្ធ​ការបោន។​

លោក​នាយក​ រដ្ឋមន្ត្រី​ថ្មី​ក៏​បាន​មាន​ប្រសាសន៍​ថា​ លោក​ Joe Hockey​ រដ្ឋមន្ត្រី​ខាង​ផែនការ​​ថវិកា​ថ្មី​នឹង​ធ្វើ​ការ​ណែនាំ​ឲ្យ​ក្រុម​អភិបាល​ នៃ​សាជីវកម្ម​ថាមពល​ស្អាតស្អំ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន។​ ខណៈ​គ្នា​នេះ​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​មាន​ប្រសាសន៍​ថា​ ក្រសួង​អន្តោប្រវេសន៍​នឹង​ត្រូវ​បាន​ប្រាប់​ភ្លាម​ឲ្យ​លុប​ចេញ​នូវ​ការ​ ផ្ដល់​ទិដ្ឋាការ​ការពារ​អចិន្ត្រៃយ៍៕ (Radio Australia)

Related Articles

Back to top button
Close
Close